រាជធានីភ្នំពេញ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា​ រថយន្ត​ធុនធំមាន​ដឹកអុសនិង​រថភ្លើង បានបុកគ្នាមួយ​ទំហឹង បណ្តាលឱ្យ​​ខាង​រថយន្តដឹកអុស​រងការ​ខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខ រីឯអ្នកបើក​ក៏​​បានរងរបួស​ផង​ដែរ កើត​​ឡើង​​កាលពី​វេលាម៉ោង០២ និង៣០នាទីរសៀល​ថ្ងៃទី​១៨ មករា នេះ ស្ថិត​ក្នុង​ភូមិក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា អ្នកបើកបរ​ដែល​រងរបួសនោះ​មិនទាន់​បានស្គាល់ឈ្មោះនៅ​ឡើយ ហើយ​រថយន្ត​​ពាក់ស្លាកលេខ​ស្វាយរៀង 3A-0834 ។ រីឯរថភ្លើងជារបស់​ខាងព្រលាន​យន្ត​ហោះ​​​តែម្តង ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ​​ខណៈ​ដែល​រថយន្ត​ដឹក​អុស​កំពុង​រ៉ឺយ៉ែកន្ទុយ​ចូល​ទៅ​ក្នុង​រោង​ចក្រ ដោយ​ក្បាល​ចេញមកខាងក្រៅ ក៏ស្រាប់តែ​មាន​រថភ្លើង​បើកមក​ពី​​ទិសខាងត្បូង​​​ ដើម្បី​ចូលទៅក្នុង​អាកាស​យាន​ដ្ឋាន​ជ្រុល​បុក​រថយន្ត​នោះ​ពេញទំហឹងតែម្តង ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងចុះអន្តរាគមន៍នៅ​កន្លែង​កើត​ហេតុ ​។

បើតាមប្រភព​ពីអ្នក​ឃើញ​ហេតុការណ៍ផ្ទាល់​​ថា ​រថភ្លើង​នោះ​មានល្បឿន​​​លឿនណាស់​ ហើយ​ខាង​រថយន្ត​ក៏​មិនអាច​គេចកើត​ទៅណាដែរ​ ព្រោះកំពុងរ៉ឺយ៉ែចូល​ទៅក្នុងរោងចក្រ​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]