អាមេរិក៖ ក្រោយពីតារាចម្រៀងស្រី Selena Gomez ត្រលប់មកប្រើជីវិតបែបធម្មតាវិញ បន្ទាប់ពីបាត់ខ្លួនមួយរយៈដើម្បីទៅថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

ថ្មីៗនេះគេសង្កេតឃើញថា Selena តែងតែទៅណាមកណាជាមួយបុរសម្នាក់មានឈ្មោះថា Austin North អាយុ ២២ឆ្នាំ ដែលសិស្សប្អូន និងមិត្តរួមការងារជាមួយនាងនៅស្ថានីយទូរទស្សន៍ Disney។

គួររំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០១៨ដែលទើបតែកន្លងផុតទៅថ្មីៗនេះ Selena ជាមួយមិត្តភក្តិ និង Austin បាននាំគ្នាទៅលេងស្គី។ លើសពីនេះទៅទៀតមិត្តភក្តិរបស់ Selena បាននិយាយថា Austin ប្រៀបដូចជាកម្លាំងចិត្តដ៏ធំមួយសម្រាប់នាង នៅពេលដែលនាងត្រូវការអ្នកលើកទឹកចិត្ត ក្រោយពីបានជួបរឿងជាច្រើននៅក្នុងឆ្នាំ២០១៨។

ទៀតសោត Selena ធ្លាប់នាំ Austin ទៅធ្វើពិធីសូត្រមន្តម្យ៉ាង ដែលនាងធ្លាប់ធ្វើបែបនេះដូចគ្នាជាមួយអតីតសង្សារចាស់គឺលោក Justin Bieber។ សម្រាប់ Selena និង Austin ពួកគេទាំងពីរមានអ្វីជាច្រើនដែលដូចគ្នា ព្រោះពួកគេទាំងពីរជាតារាសម្តែងនៅស្ថានីយទូរទស្សន៍ Disney តាំងពីក្មេងៗដូចគ្នា។ ហេតុផលម្យ៉ាងដែលធ្វើឲ្យ Selena ពេញចិត្តខ្លាំងទៅលើ Austin នោះគឺ គេជាមនុស្សដែលស្រលាញ់ក្រុមគ្រួសារ ដែលនេះជាអ្វីដែលនាងឲ្យតម្លៃខ្លាំងបំផុត៕ 

ទស្សនារូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Austin North
Austin North
Austin North

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]