ខេត្តស្វាយរៀង ៖ ​បុរស​នារី​​ពីរ​នាក់​គូ​ដណ្តឹង​​បាន​រង​របួសធ្ងន់​ធ្ងរ​​បាក់​ដៃ​ ​បាក់​ជើង ​បែក​មុខ បែក​មាត់ ​បែក​ក្បាល​ផុង​លលាដ៍​ ដោយ​សារ​ជិះ​ម៉ូតូ​លឿន​បុក​ខឿន​ផ្លូវ​កោង​រួច​ប៉ើង​​ទៅ​បុក​បង្គោល​​ភ្លើង​ បោក​ខ្លួន​យ៉ាង​ខ្លាំង​ក្លា​ កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​ តាម​ផ្លូវ​​ក្រាល​កៅស៊ូ​ប្របមាត់​ទន្លេ ​ភូមិ​រោង​បន្លែ ​សង្កាត់​​ស្វាយ​រៀង ក្រុង​ស្វាយរៀង ​បង្ក​ឱ្យ​មាន​ការ​រន្ធត់​​ និង​សោក​ស្តាយ ព្រោះ​តែគូដណ្តឹង​​ទាំង​២​នាក់​នេះ ​ជិត​រៀប​ការ​ទៅ​ហើយ ។
បុរស​រង​គ្រោះ​ឈ្មោះ​​ទេព អន អាយុ​២៧ឆ្នាំ ​ស្នាក់​នៅភូមិ​មេ​ភ្លើង ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ចំណែក​​នារី​ជា​គូដណ្តឹង​​ឈ្មោះព្រំ ​​លីន ​អាយុ​៣០​ឆ្នាំ ​ស្នាក់​នៅភូមិ​ឈើ​ត្រែង ​ឃុំ​បា​ភ្នំ ​ស្រុ​ក​បាភ្នំ ​ខេត្តព្រៃវែង ។​​ អ្នកទាំង​២នឹង​​ត្រូវ​រៀប​ការ​នៅ​ថ្ងៃទី​​៤ មេសា ២០១២ ខាង​មុខ​នេះ ​ហើយ​ពេល​ជួប​គ្រោះថ្នាក់​​​ចរាចរណ៍​នេះ ​គឺ​ពួក​គេ​ឌុបគ្នា​ដើរ​អញ្ជើញ​​សំបុត្រ​​ការ (ហៅភៀវ) ​នៅជុំ​វិញ​ក្រុង​ស្វាយរៀង ។

តាម​អ្នក​ឃើញ​ហេតុ​​ការណ៍​និយាយថា ​ពួក​គេ​​ជិះ​​ម៉ូតូ​លឿន​ លុះ​ដល់​ផ្លូវ​កោង​តាម​បណ្តោយ​មាត់​ទន្លេ​ ​បត់​មិន​ទាន់ បណ្តាល​​ឱ្យ​ជ្រុល​​បុក​ខឿន​ចិញ្ចើម​​ថ្នល់​​ដួល​ម៉ូតូ​ប្រាវ​​ ចំណែក​មនុស្ស​ផ្លោង​​ទៅ​បោក​នឹង​បង្គោល​​ភ្លើង​ បណ្តាល​ឱ្យ​បាក់​ដៃ បាក់​ជើង បែក​មុខ បែក​មាត់ និង​បែក​ក្បាល​ផុង​លលាដ៍​​ទាំង​២​នាក់​ធ្ងន់ធ្ងរ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]