ថៃ៖ កាលពីថ្មីៗនេះ លោក Jett Nattapong ដែលជាផលិតកររបស់ផលិតកម្ម Maker Group បានប្រកាស់ នៅលើបណ្តាញសង្គមអ៊ីនស្តារក្រាមរបស់លោកផ្ទាល់ ដើម្បីស្វែងរកនារីដែលមានមុខមាត់ និងរូបរាងស្រដៀងនឹងតារាសម្តែងដ៏ល្បីនាង Bella Ranee។

ឯចំណែក មូលហេតុដែលធ្វើឲ្យលោក ប្រកាសស្វែងរកបែបនេះ ក៏ព្រោះតែលោកត្រូវការនារីម្នាក់នោះ សម្តែងក្នុងរឿងមានចំណងជើងថា “Song Sanaeha”។ ក្នុងនោះដែរ លោកបានសរសេររៀបរាប់ក្នុងបណ្តាញសង្គមរបស់លោកថា៖ “សេចក្តីប្រកាសនេះ គឺដើម្បីស្វែងរកកូនភ្លោះដូច Bella Ranee ព្រោះតែរឿងថ្មីដែលមានចំណងជើងថា “Song Sanaeha” គឺជារឿងដែលទាក់ទងនឹងកូនភ្លោះ ជាមួយតួឯកស្រីនាង Bella។ ក្រុមពួកយើងត្រូវការមនុស្សស្រីដែលមានមុខមាត់ ស្រដៀង និងប្រហាក់ប្រហែលនឹង Bella ដើម្បីថតរឿងនេះ”

ទោះជាយ៉ាងណាក្តី នេះគឺជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្ររបស់តារាស្រីរូបនេះ ហើយគ្រប់គ្នាក៏កំពុងទន្ទឹងរង់ចាំមើលថា តើនណាទៅ ដែលមានមុខមាត់ដូច Bella និងមានសំណាងអាចថតរឿងជាមួយនាងបាននោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]