ដឹងថាមនុស្សស្រី រឹងមាំចិត្តដាច់កម្រិតណា ក៏គង់តែចិត្តទន់ ព្រោះតែពាក្យសម្ដី ផ្អែមល្ហែម លួងលោមរបស់មនុស្សប្រុស ជាពិសេសគឺ លង់ជឿលើពាក្យសន្យា ដែលជាពាក្យមនុស្សប្រុស មិនដែលនឹងធ្វើបាន តាមអ្វីដែលគេបាននិយាយ។

ភាគច្រើននៃមនុស្សស្រី រមែងភ្លេចអ្វីៗទាំងអស់ នៅពេលដែលនាងបានស្ដាប់ឮពាក្យសម្ដី ផ្អែមពីរោះ របស់មនុស្សប្រុសព្រាននារី ហើយនាងក៏ហ៊ានលះបង់គ្រប់យ៉ាង ដើម្បីមនុស្សម្នាក់នោះដែរ។

មនុស្សស្រីចិត្តទន់ ងាយលង់ជឿណាស់ តែចង់ប្រាប់ថា សម័យនេះហើយ កុំធ្វើខ្លួនឯងឱ្យអស់តម្លៃ ព្រោះតែភាពជឿលើសម្ដីផ្អែមល្ហែមហ្នឹងអី។ មនុស្សស្រី កុំល្ងង់ កុំទន់ជ្រាយ កុំងាយជឿទុកចិត្តមនុស្សប្រុសណា រហូតដល់ហ៊ានលះបង់ដើម្បីគេអស់ពីខ្លួន ត្រូវចាំថា មនុស្សប្រុសស្រឡាញ់យើងពិត គេនឹងគិតពីយើង ឱ្យតម្លៃយើង គោរពយើង លះបង់ដើម្បីយើង មិនមែនបំផ្លាញ ឬបំពានលើយើងនោះទេ។

- កុំព្រោះសម្ដីផ្អែមល្ហែម ក៏ព្រមលះបង់ទ្រព្យសម្បត្តិឱ្យគេ។
- កុំព្រោះតែសម្ដី ពាក្យសន្យា ក៏ព្រមលះបង់ខ្លួនប្រាណឱ្យគេ ( មុនការ ) ។
- កុំព្រោះតែ មុខមាត់ ទ្រព្យសម្បត្តិ រូបសម្បត្តិគេ ក៏ព្រមទ្រាំឱ្យគេធ្វើបាប ផ្លូវកាយផ្លូវចិត្ត។
- កុំព្រោះតែចិត្តស្រឡាញ់គេជ្រុលហួសហេតុ រហូតដល់លែងគិតអ្វី ភ្លេចអ្នកមានគុណ ភ្លេចឱ្យតម្លៃខ្លួនឯង ធ្វើបាបខ្លួនឯង។

មនុស្សស្រី សម័យថ្មី ត្រូវតែ ឆ្លាត ពូកែ រឹងមាំ អាចដឹកនាំជីវិតខ្លួនឯង មិនមែនចាំឱ្យអ្នកណាមកចិញ្ចឹម ហើយធ្វើបាបនោះឡើយ៕ 

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]