កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ សន្និសីទកាសែតរបស់ផលិតកម្ម SM ដែលធ្វើឡើងក្នុងទីក្រុង Santiago ប្រទេសឈីលី ត្រូវបានរំសាយចោលភ្លាមៗ ក្រោយពីមានហ្វូងអ្នកគាំទ្រ នាំគ្នាចូលមកទល់មុខឆាកច្រើនហួសកំណត់។

យ៉ាងណាមិញ សម្រាប់ជាន់ទី១ ដែលមានឆាក SM នោះគឺសម្រាប់តែដាក់ឆាក SMTOWN Live ពិសេស តែប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រគិតតែនាំគ្នាចូល ហើយមិនព្រមឡើងទៅជាន់ទី២ និងទី៣ ដើម្បីទស្សនានោះទេ។

ក្នុងនោះដែរ ដោយមិនអាចបញ្ឈប់ការប្រជ្រៀតគ្នាចូលមកជិតឆាកបាន ក្រុមការងារម្នាក់មកពីក្រុមហ៊ុន Noix Entertainment បានប្រកាសភ្លាមៗថា៖ “សន្និសីទកាសែតយប់នេះ ត្រូវបានរំសាយដោយផលិតកម្ម SM ហើយ។ ចំពោះមូលហេតុនោះ គឺដើម្បីរក្សាសុវត្ថិភាព អ្នកគាំទ្រដែលចូលរួម”

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាហេតុផលតែមួយគត់ ដែលបណ្តាលឲ្យមានបញ្ហានេះកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះអ្នកគាំទ្រមួយចំនួនទៀត ពួកគេមិនសប្បាយចិត្ត ចំពោះការរំសាយនេះទេ ព្រោះថាពួកគេបានរង់ចាំជិត៣ម៉ោងទៅហើយ ដើម្បីបានជួបមុខតារាកូរ៉េផ្ទាល់បែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សន្និសីទកាសែតរបស់ SM
សន្និសិទ្ធកាសែតរបស់ SM
សន្និសីទកាសែតរបស់ SM
សន្និសីទកាសែតរបស់ SM
សន្និសីទកាសែតរបស់ SM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]