ថៃ៖ មិនប៉ុន្មានថ្ងៃទៀតនោះទេ តារាចម្រៀងប្រុស Boy Peacmaker នឹងដឹកដៃគូស្នេហ៍ដ៏ស្រស់ស្អាតរបស់លោកគឺកញ្ញា Jeab Pijittra ចូលរោងការនៅថ្ងៃទី២៥ ខែមករា ខាងមុខនេះហើយ។

គួររំលឹកផងដែរថា គូស្នេហ៍មួយគូនេះបានឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នា។ ប៉ុន្តែក្រោយភ្លៀងមេឃស្រលះ គ្រប់យ៉ាងកន្លងផុតទៅ ហើយចំណងស្នេហារបស់ពួកគេទាំងពីរកាន់តែរឹងមាំ។

ថ្មីៗនេះ Boy និង Jeab បានបង្កើត YouTube Channel ផ្ទាល់ខ្លួនមួយហើយបានផុសវីដេអូបង្ហាញភាពផ្អែមល្អែមជារឿយៗ។ នៅក្នុងនោះមានវីដេអូមួយ ដែលពួកគេទាំងពីរបាននិយាយអំពីរឿងដែលផ្ញើធៀបការទៅឲ្យកីឡាបាត់ទាត់លំដាប់ថ្នាក់ពិភពលោកគឺលោក David Beckham។ ពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលធៀបការបានទៅដល់ដៃរបស់កីឡាករបាល់ទាត់រូបនេះ ក្រោយមក David Beckham បានចុះហត្ថលេខា ហើយផ្ញើត្រលប់មកវិញ។

យ៉ាងណាមិញ Jeab បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា <<David Beckham គាត់ប្រហែលជាមិនដឹងពីប្រពៃណីរបស់ថៃ ទើបបានជាគាត់ចុះហត្ថលេខាហើយផ្ញើមកឲ្យពួកយើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏សប្បាយចិត្តដែរ ព្រោះបានផ្ញើវាមកឲ្យយើងវិញ ទាំងគាត់មិនដែលស្គាល់ពួកយើងទាំងពីរផង>>៕ 

ទស្សនារូបភាពទាំងអស់គ្នា៖

Boy និង Jeab
Boy និង Jeab
Boy និង Jeab
Boy និង Jeab
Boy និង Jeab
ធៀបការដែល David Beckham ចុះហត្ថលេខា
ធៀបការដែល David Beckham ចុះហត្ថលេខា
David Beckham
David Beckham
David Beckham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]