ឥណ្ឌា៖ សមាគមនិស្សិត Jammu និង Kashmir នៅឥណ្ឌាបានអំពាវនាវឱ្យផ្អាកមិនឱ្យមានហ្គេម (PUBG) Mobile នៅក្នុងប្រទេសឥណ្ឌា ដោយនិយាយថាការវក់ជាមួយនឹងហ្គេមនេះគឺជាមូលហេតុដែលនាំឱ្យលទ្ធផលនៃការធ្វើតេស្តរបស់សិស្សធ្លាក់ខ្សោយ។ 

បើយោងតាមរបាយការណ៍មួយរបស់ Pristine Kashmir បានឱ្យដឹងអំពីការអះអាងរបស់សមាគមនិស្សិតនៃប្រទេសឥណ្ឌាដែលបាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំង នៃលទ្ធផលស្តីពីការធ្វើតេស្តរបស់សិស្សកម្រិតទី ១០ និងទី១២ គឺបណ្តាលមកពីការមិនយកចិត្តទុកដាក់លើការរៀនសូត្រ និងញៀននឹងការលេងហ្គេម PUBG នេះពេញទំហឹងតែម្តង។

ហ្គេម PUBG

មិនត្រឹមតែប៉ុណ្ណោះ សមាគមនិស្សិតទាំងនេះថែមទាំងបានអំពាវនាវ ទៅកាន់អភិបាលរដ្ឋ Jammu និង Kashmir ឱ្យចាត់វិធានការធ្វើយ៉ាងណាដើម្បីផ្អាកមិនឱ្យមានហ្គេមនេះក្នុងតំបន់។  លោក Abrar Ahmad Bhat ដែលជាប្រធានសមាគមនិស្សិត បានចាត់ទុកថាហ្គេម PUBG នេះមានគ្រោះថ្នាក់ដល់អនាគតយុវជនឥណ្ឌា។ ដោយឡែកក៏មានការមិនពេញចិត្តផ្សេងៗទៀតផងដែរ ដោយមានការលើកឡើងថា៖ “ឥទ្ធិពលនៃការញៀនហ្គេម គ្រោះថ្នាក់ជាងគ្រឿងញៀនទៅទៀត”។

ហ្គេម PUBG

គួរបញ្ជាក់ថា នេះមិនមែនជាករណីទី១ ទេសម្រាប់ការអំពាវនាវឱ្យបិទហ្គេម PUBG នៅក្នុងរដ្ឋរបស់ឥណ្ឌាទាំង ២នេះ។ ជាក់ស្តែងកាលពីខែមុន គ្រូផ្នែកហ្វឹកហាត់កាយសម្បទានម្នាក់ត្រូវបានគេដឹងថាមាន “បញ្ហាផ្លូវចិត្ត” ដោយសារវក់នឹង PUBG ខ្លាំងពេក។  ចំពោះករណីផ្សេងមួយទៀតគឺមានគ្រូបង្រៀនក្នុងថ្នាក់ ចាប់បានសិស្សដែលកំពុងលេង PUBG និង Fortnite ក្នុងម៉ោងរៀនផងដែរ៕

ហ្គេម PUBG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]