ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ខ្សែស្រឡាយទូរស័ព្ទឆ្លាតវៃ OPPO ជំនាញខ្លាំងបំផុតខាងថតរូបសែលហ្វី និងថតពេលយប់ ដែលនេះជាលក្ខណៈពិសេសមួយ ដែលទូរស័ព្ទម៉ាកល្បីៗដទៃទៀតអាចនឹងមានដូច ឬសមត្ថភាពប្រហាក់ប្រហែលគ្នា។ 

ប៉ុន្តែមានលក្ខណៈពិសេសមួយដែល OPPO បានបញ្ចូលទៅម៉ូដែល F9 ដែលធ្វើម៉ាកល្បីៗដទៃទៀត ចង់ផ្ងារជើងត្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាក ៥ នាទី និយាយ ២ ម៉ោង។ គួរឲ្យរំលឹកផងដែរបច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Chargeបានបំពាក់មកជាមួយត្រកូល F តាំងពី F1Plus និង F3 Plus។

OPPO F9

F9 មាន ៤ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ស្វាយ (Starry Purple) ដែលសុទ្ធតែជាពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយថ្មីចុងក្រោយមួយទៀត គឺបៃតងលាយស (Jade Green)។ លើសពីនេះទៅទៀត ពណ៌ថ្មីចុងក្រោយគឺ បៃតងលាយស (Jade Green) ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតនៅក្នុងវីដេអូថ្មីអ្នកនាង ពេជ្រ សោភា របស់ក្រុមហ៊ុន OPPO ទៀតផង។ វីដេអូ «Lock សោរបេះដូង» មានការគាំទ្រយ៉ាងច្រើន ជាពិសេសបានជម្រុញដល់ការលក់ OPPO F9 ឲ្យមានការកើនឡើង ក្នុងនោះគឺការលក់ចេញពណ៌មានចំនួនកំណត់ បៃតងលាយស (Jade Green) ធ្វើឱ្យអស់ពីស្តុកតែម្តង។

OPPO F9

អ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតនោះ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនសម្រាប់ឆ្នាំថ្មី ដោយរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានប័ណ្ណធានាលើអេក្រង់ ដែលមានសុពលភាព ៦ ខែគិតចាប់ពីថ្ងៃដែលបានជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ ឬខូចខាត អតិថិជនអាចប្រើប័ណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្ដូរយកអេក្រង់ថ្មីបានចំនួនមួយដងដោយមិនគិតថ្លៃពី OPPO Service center។ ប៉ុន្តែបើមានការបាត់បង់នូវប័ណ្ណធានានេះ នោះលោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ។

មើលមុខងារស្របនឹងតម្លៃសមរម្យ ៣៣៩ ដុល្លារអាមេរិក OPPO F9 ចំណុចពិសេសជាច្រើនទៀតដូចជា៖

• អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ ៦,៣ អ៊ិញ FullHD+
• រចនាស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកត
• ថាមពលថ្មទំហំធំ ៣៥០០ មីលីអំពែ
• បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម ៥ នាទី និយាយបាន ២ ម៉ោង
• បច្ចេកវិទ្យា AI Beauty 2.1 ដែលធ្វើឲ្យការថតរូបកាន់តែស្រស់ស្អាត
• បច្ចេកវិទ្យាដោះសោដោយការស្គែនមុខ (Facial Unlock)
• កាមេរ៉ាមុខ ២៥ មេហ្គាភិចសែល កាមេរ៉ាក្រោយ ១៦+២ មេហ្គាភិចសែល
• ដើរដោយ Color OS 5.2 និង ប្រព័ន្ធដំណើរការ Android 8.1 មានRam 6GB និង មេម៉ូរី 64GB។

ខ្សែស្រឡាយទូរស័ព្ទឆ្លាតវៃ OPPO បានហក់សន្ទុះលក់ដាច់ខ្លាំងមែនទែននៅប៉ុន្មានឆ្នាំចុងក្រោយនេះលើទីផ្សារអន្តរជាតិ។ ចំណែកឯក្នុងប្រទេសយើងវិញក៏មិនអន់ដែរ រហូតដល់ម៉ូដែលខ្លះដាច់ស្តុកថែមទៀតផង ដូច្នេះហើយបានជាមានពេលខ្លះ OPPO បើកការកុម្ម៉ង់ទុកជាមុនរាល់ពេលចេញម៉ូដែលថ្មីៗ។ យ៉ាងណាមិញយើងចាំមើលថា OPPO នឹងមានចេញនូវម៉ូដែលថ្មីអ្វីបន្តទៀត នៅពេលឆាប់ៗខាងមុខនេះ? បន្ទាប់ពីម៉ូដែល OPPO F9 ទទួលបានការជោគជ័យរួចមកហើយ៕

OPPO F9

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]