ចិន៖ ថ្មីៗនេះចិនបានសម្រេចការសាងសង់ស្ពាន 3D វែងបំផុតមួយនៅក្នុងទីក្រុងសៀងហៃ ដោយប្រើពេលត្រឹម ៤៥០ម៉ោងប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន Shanghaiist ដែលបានចេញផ្សាយ   ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ បានឲ្យដឹងថា ស្ពាន3D នេះមានប្រវែងសរុប ២៦,៣ម៉ែត្រ លាតសន្ធឹងលើប្រឡាយទឹកសិប្បនិម្មិតតូចមួយកន្លែងដែលមានទីតាំងនៅឧទ្យានបង្កើតថ្មីក្នុងសង្កាត់ Baoshan នៃទីក្រុងសៀងហៃ។

ស្ពាន 3D
ស្ពាន 3D

ស្ពាននេះត្រូវបានរចនាឡើងដោយក្រុមអ្នកជំនាញខាងឌីហ្សាញមកពីមហាវិទ្យាល័យ Tsinghua។   ពួកគេបានប្រើមនុស្សយន្តធ្វើជាឧបករណ៍សំខាន់ក្នុងការលាយបេតុងនិងច្នៃម៉ូដតាមតម្រូវការដើម្បីសង់ស្ពាន 3Dនេះ។ ទ្រង់ទ្រោយរាងកោងនៅផ្នែកកណ្តាលនៃស្ពានត្រូវយកគំរូតាមស្ពានចិនបុរាណ Anji ស្ថិតក្នុងខេត្ត Hebei

គួរឱ្យដឹងថា​ ស្ពានបុរាណ Anji  ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ៥៩៥ រជ្ជកាលមហាសួយ។ គ្រានោះបុព្វបុរសចិនបានប្រើពេលសរុប ១១ឆ្នាំ ដើម្បីសង់ស្ពានបុរាណ Anji នេះឡើង តែសំណង់របស់ស្ពានត្រូវបានគេរកឃើញថាគង់វង្សជាប់មកដល់សព្វថ្ងៃនេះ។

យោងតាមប្រភពសារព័ត៌មានដដែលបានអះអាងថា ស្ពាន 3D ខាងលើ អាចទ្រាំទ្រនឹងសំណឹក ហើយអាចប្រើប្រាស់បានរហូតដល់ទៅ ១៤សតវត្សឯណោះ៕

មានវីដេអូនៅខាងក្រោម៖

ស្ពាន 3D
ការច្នៃម៉ូដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]