ថៃ៖ តារាសម្តែងប្រុស Pope Thanawat ដែលពេលនេះកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងទោះបីជាខ្សែភាពយន្តភាគរឿង «បុព្វេសន្និវាស» បានបញ្ចប់ទៅហើយក៏ដោយ។

ទន្ទឹមនឹងនេះផងដែរ បានលេចចេញនូវព័ត៌មានមួយដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងចង់ដឹងការពិតជាខ្លាំង ក្រោយពេលតារាចម្រៀងស្រី Kratae Rsiam បាននិយាយប្រាប់អ្នកកាសែតថា មានតារាតួឯកប្រុសល្បីនៅក្នុងទូរទស្សន៍មួយ បានតាមញ៉ែនាង ហើយថែមទាំងផ្ញើសារដោយប្រើពាក្យផ្អែមល្ហែមមកកាន់នាងថែមទៀតផង។ ទាំងនេះជាមូលហេតុដែលធ្វើគ្រប់គ្នាគិតថាថា តារាប្រុសរូបនោះអាចប្រហែលជា Pope ។

ថ្មីៗ Pope ដែលជាសាមីខ្លួន និងមនុស្សដែលគេសង្ស័យ មិនបង្អង់យូរចេញមុខបកស្រាយចំពោះរឿងនេះយ៉ាងដូច្នោះថា«ចង់និយាយថា មិនមែនខ្ញុំទេ ខ្ញុំមិនដែរទាក់ទងឬនិយាយអី្វជាមួយនាងទេ។ ខ្ញុំហើយនិងនាងគ្រាន់តែធ្លាប់ជួបគ្នាតាមកម្មវិធីផ្សេងៗតែប៉ុណ្ណោះ។ សម្រាប់ពេលនេះគឺខ្ញុំនៅទំនេរគ្មានសង្សារទេមានតែមិត្តភក្តិ»៕

ទស្សនារូបភាពខាងក្រោម៖  

Pope Thanawat
Pope Thanawat
Pope Thanawat
Pope Thanawat
Kratae Rsiam
Kratae Rsiam
Kratae Rsiam
Kratae Rsiam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]