ភ្នំពេញ៖ រលឹកទៅដល់ឈ្មោះលោក ខេមរៈ សិរីមន្ត ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា តារាប្រុសរូបនេះបានឈរឈ្មោះនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដែលបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញគួរឲ្យកត់សម្គាល់ ទោះបីជាបច្ចុប្បន្ននេះលោកមានកូន និងភរិយារួចមកហើយក្តី។

តែបើងាកមកមើលជីវិតគ្រួសាររបស់តារាប្រុសរូបនេះវិញ ឃើញថាក្រោយពីដាច់ចិត្តទម្លាយរឿងផ្ទាល់ខ្លួន ដែលខំលាក់អស់ពេលជាច្រើនឆ្នាំ ពេលនេះលោកក៏ចាប់ផ្តើមបង្ហាញភាពផ្អែមល្ហែម និងរូបភាពដែលមានក្តីសុខជាច្រើន នៅលើបណ្តាញសង្គម ខុសប្លែកពីមុន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចនូវរូបភាព១សន្លឹកដ៏កម្រ នឹងបានឃើញដែល បានបង្ហាញពីជីវិតគ្រួសារដ៏សែនកក់ក្តៅមួយ និងមើលទៅពិតជាសុភមង្គលយ៉ាងខ្លាំងតែ រីឯការតែងខ្លួនក៏មើលទៅពិតជាហាយសូរ ទាំងគ្រួសារតែម្តង។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក្រោយពីបានឃើញរូបភាពមួយនេះ ក៏បានសរសើរ និងរំភើបចិត្ត នៅពេលដែលឃើញគ្រួសារនេះ លេងខ្លួនបែបហាយសូរទាំងអស់ សូម្បីតែកូនៗ តែបើសុភមង្គលវិញក៏កាន់តែផ្អែមល្ហែមជាលំដាប់៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងកូនស្រី
កូនៗខេមរៈ សិរីមន្ត និ
រូបភាពកម្រខេមរៈ សិរីមន្ត និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត