ភ្នំពេញ៖ ដល់ពេលដែលអ្នកត្រូវមើលថែទាំកូនជាទីស្រឡាញ់របស់អ្នកហើយ បន្ទាប់ពីបានពពោះជាង ៩ ខែ និងសម្រាលប្រកបដោយសុវត្ថិភាព។ នេះមានន័យថា អ្នកត្រូវទទួលបន្ទុកជាច្រើនក្នុងការមើលថែទាំកូនជាទីស្រលាញ់របស់អ្នក ប៉ុន្តែអ្នកនឹងពេញចិត្តនូវបទពិសោធន៍ដ៏អស្ចារ្យមួយនេះក្នុងនាមជាម្តាយ។ ការបំបៅដោះកូនចាំបាច់ត្រូវបានរាប់បញ្ចូលទៅក្នុងកាតព្វកិច្ចនោះដែរ។ ហើយវា គឺជាពេលវេលាមួយក្នុងចំណោមពេលវេលាដំបូងបំផុត ដែលម្តាយ និងកូនបង្កើតនូវភាពស្និទ្ធស្នាលជាមួយគ្នា។

គួរចងចាំថា ទារកដែលទើបនឹងសម្រាលត្រូវការបៅដោះរបស់ម្តាយពី ៨ ទៅ ១២ ដងក្នុងរយៈពេល ២៤ ម៉ោងដំបូង បន្ទាប់ពីសម្រាល ហើយការបំបៅដោះម្តងៗ អាចត្រូវការពេលដល់ទៅ ២០ នាទី (ឬទៅដល់ ៤៥ នាទី)។ ជាក់ស្តែងការបំបៅដោះមានគុណតម្លៃចំពោះសុខុមាលភាពម្តាយ និងកូន (យ៉ាងតិចអាយុ ៦ ខែ)។ ហេតុដូច្នេះហើយឪពុកម្តាយគួរយល់ពីសារៈសំខាន់នៃការបំបៅទឹកដោះដំបូងដូចខាងក្រោម៖

រូបតំណាង

ចំពោះកូនតូច៖ ហេតុអ្វីបានជាការបំបៅទឹកដោះដំបូង មានសារៈសំខាន់?

- ផ្តល់នូវគ្រប់តម្រូវការអាហាររូបត្ថម្ភសម្រាប់កូនតូច
- ទប់ស្កាត់ជំងឺមួយចំនួនដូចជា ជំងឺហឺត ឆាប់ឈឺ ភាពធាត់ជ្រុល និងងាយប្រតិកម្មលើរាងកាយ
- ទប់ស្កាត់ជំងឺធ្ងន់ធ្ងរដូចជា ទឹកនោមផ្អែម និងមហារីក
- ទប់ស្កាត់ការឆ្លងមេរោគដូចជា មេរោគក្នុងត្រចៀក
- ងាយស្រួលរំលាយអាហារ មិនមានការទល់លាមក រាគរូស និងឆ្អល់ពោះ
- ជួយឱ្យក្មេងមានគីឡូស្របតាមវ័យ និងមានសុខភាពល្អនៅពេលលូតលាស់
- ជួយឱ្យក្មេងឆ្លាតវៀងវៃ

ចំពោះម្តាយ៖ ហេតុអ្វីបានជាការបំបៅទឹកដោះដំបូងដល់កូនមានសារៈសំខាន់?

- កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម និងជំងឹមហារីកមួយចំនួន (មហារីកសុដន់ និងមហារីកមាត់ស្បូន) លើសឈាម និងជំងឺបេះដូង
- ជួយឱ្យម្តាយងាយស្រួលក្នុងការរក្សាគីឡូចាស់មុនពេលមានគភ៌
- ពន្យារការមករដូវ និងទៀងទាត់
- ពង្រឹងភាពស្និទ្ធស្នាលរវាងម្តាយ និងកូន

រូបតំណាង

ចំពោះម្តាយ៖ យល់ដឹងពីអាហាររូបត្ថម្ភ ដើម្បីផលិតទឹកដោះសម្រាប់កូនតូច

- បរិភោគទឹកឱ្យបានយ៉ាងតិច ៨ កែវ ដើម្បីបំពេញការស្រេកទឹក។ ដោយសារតែរាងកាយរបស់អ្នក ធ្វើការខ្លាំងក្នុងការផលិតទឹកដោះ ដូច្នេះអ្នកប្រហែលជាស្រេកទឹកគ្រប់ពេល។
- អ្នកអាចចាប់ផ្តើមទទួលទានអាហារណា ដែលអ្នកបានតមក្នុងអំឡុងពេលពពោះឡើងវិញដែលវានឹងមិនប៉ះពាល់ដល់កូនអ្នកនោះទេ។
- ទទួលទានអាហារឱ្យគ្រប់ជីជាតិដូចជា ជាតិសរសៃ ខ្លាញ់អូមេហ្គា៣ (ត្រីសាម៉ុង និង ត្រីសាឌីន) ស៊ុត ប្រូតេអ៊ីន កាល់ស្យូម (ផ្កាខាត់ណា គ្រាប់ល្ង និងតៅហ៊ូ) និងថ្នាំកាល់ស្យូម (សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើចំាបាច់) ហើយព្យាយាមចៀសវាងអាហាររសជាតិហឹរ។
- អាហារមួយចំនួន ដែលអ្នកទទួលទានអាចប៉ះពាល់ដល់កូនអ្នក ដូច្នេះគួរប្រុងប្រយ័ត្ន។ អ្នកគួរសង្កេតមើលពីប្រតិកម្មរបស់កូនអ្នកលើរោគសញ្ញាដូចជា ក្អួត រាគរូស កន្ទួលក្រហម និងហៀរសំបោរ។
- ព្យាយាមកាត់បន្ថយការពិសារកាហ្វេ តែ សូដា និងជាតិកាហ្វេអ៊ីនផ្សេងទៀត មិនលើសពីមួយកែវក្នុងមួយថ្ងៃ។
- ព្យាយាមកាត់បន្ថយការពិសារជាតិស្រវឹង (ប្រសិនបើអ្នកពិសារ អ្នកគួររង់ចាំយ៉ាងតិច ២ ម៉ោងមុនពេលធ្វើការបំបៅដោះ)។
- ព្យាយាមផ្តាច់បារី ដែលអាចប៉ះពាល់ខ្លំាងដល់កូនតូច។

រូបតំណាង

ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry មានលក្ខណៈពិសេសដូចជា៖

(១) 3D ការពារការលេចធ្លាយ៖ ការរចនាថ្មីអាចផ្តល់ការការពារទ្វេដងមិនឲ្យលេចធ្លាយ 
(២) ស្រូបទឹកបានល្អ៖ ស្រូបយកជាតិទឹកអតិបរមា និងលឿនបំផុត
(៣) ការហែកយកចេញ៖ មានភាពងាយស្រួលនៅពេលដែលហែកយកចេញផ្លាស់ប្តូរ ខោទឹកនោម និងមិនប៉ះពាល់រលាកស្បែកទារក
(៤) មានភាពទន់យឺតសម្រាប់ចង្កេះខោ៖ អាចបត់បែនបានងាយស្រួល សាកសមសម្រាប់ទារកពេលធ្វើចលនា គ្មានការរលាក ឬ កន្ទួលក្រហមទៅលើស្បែកទារកឡើយ   
(៥) សញ្ញាប្តូរខោថ្មី៖ មានសញ្ញាប្រាប់ឲ្យផ្លាស់ប្តូរខោទឹកនោមថ្មី
(៦) បន្ទាប់ពីប្រើប្រាស់រួច៖ សូមខ្ចប់ខោទឹកនោមជាមួយនឹងខ្សែស្អិត ដែលនៅផ្នែកខាងក្រោយនៃខោទឹកនោម រួចបោះចូលក្នុងធុងសំរាម។

ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជារោងចក្រទី១ នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ត្រូវបានដំណើរការនៅខែ មេសា ឆ្នាំ ២០១៨ និងផ្តល់នូវឱកាសការងារដល់ប្រជាជនកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនផលិតខោទឹកនោម ដែលឈានមុខគេមួយនៅអាស៊ីក្នុងការចែកចាយផលិតផល និងសេវាកម្មដែលយើងផ្តល់ជូនត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិដែលមានគុណភាព និងជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក៕ 

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ៖ winsuncambodia.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]