ភ្នំពេញ៖ ការថែទាំកូនតូចជាបន្ទុកមួយដែលឪពុកមា្តយ ឬអាណាព្យាបាលគ្រប់រូប ត្រូវទទួលរ៉ាប់រងលើសុខមាលភាពរបស់កូន ដោយសារកូនតូចងាយប្រតិកម្មនឹងបរិយាកាសជុំវិញ។ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះ ដែលឪពុកមា្តយ ឬអាណាព្យាបាលគ្រប់រូបគួរដឹង និងចៀសផុតពីបញ្ហា៖

តើឪពុកមា្តយ ឬអាណាព្យាបាលត្រូវធ្វើដូចម្តេច ដើម្បីការពារទារកឱ្យចៀសផុតពីជំងឺ?

មុនពេលបំបៅទារក ស្ត្រីជាម្តាយត្រូវលាងសម្អាតដើមទ្រូងជាមុនសិន។ តាមការបំបៅទឹកដោះម្តាយ ទារកអាចទទួលបានប្រព័ន្ធការពាររាងកាយ និងអាចបណ្ដាលឱ្យពោះវៀនស្រូបអាហារបានល្អ។ វាអាចបង្ការទារកមិនឱ្យកើតជំងឺក្រោយពេលកើត។ លើសពីនេះឪពុកមា្តយ ឬអាណាព្យាបាលគ្រប់រូបអាចផ្តល់បបរខាប់គ្រប់គ្រឿងដូចជា បន្លែ សាច់ត្រី បន្ទាប់ពីបានបៅដោះម្តាយបាន ៦ ខែ។

រូបតំណាង

តើបបរខាប់គ្រប់គ្រឿងជាអ្វី និងមានប្រយោជន៍អ្វីខ្លះចំពោះទារក?

បបរខាប់គ្រប់គ្រឿង មានប្រយោជន៍ជាច្រើនសម្រាប់កូនតូចដែលមានអាយុលើសពី ៦ ខែ។ ការទទួលទានបបរខាប់គ្រប់គ្រឿង គឺកូនតូចអាចទទួលបានគ្រប់វីតាមីនជំនួយ និងអាចកាត់បន្ថយការចំណាយលើថ្លៃទឹកដោះគោ និងភេសជ្ជៈមួយចំនួនផ្សេងទៀត។ បបរខាប់គ្រប់គ្រឿង ជាមធ្យោបាយថ្មីមួយទៀតដែលក្រសួងសុខាភិបាលលើកទឹកចិត្តឱ្យឪពុកមា្តយ ឬអាណាព្យាបាលធ្វើឱ្យកូនតូចទទួលទាន។

រូបតំណាង

ចាំបាច់ ឬមិនចាំបាច់ដាក់កូនតូចឱ្យត្រូវពន្លឺថ្ងៃ?

ឪពុកមា្តយ ឬអាណាព្យាបាលគួរតែដាក់កូនតូចឱ្យត្រូវពន្លឺព្រះអាទិត្យពីព្រោះវាអាចផ្តល់វីតាមីន D ព្រមទាំងជំនួយជាតិកាល់ស្យូមក្នុងខ្លួនទារក ប៉ុន្តែកុំបណ្ដាលឱ្យកូនតូចនៅកន្លែងងងឹត និងក្តៅខ្លាំងដែលអាចបណ្តាលឱ្យកើតជំងឺរាគរូស ក្អក ក្អួត និងប្រឈមមុខនឹងជំងឺឆ្លងមួយចំនួនជាអាទិ៍ គ្រុនឈាម រលាកសួត និងផ្លូវដង្ហើម។

រូបតំណាង

តើឪពុកមា្តយ ឬអាណាព្យាបាល ត្រូវត្រៀមអ្វីខ្លះសម្រាប់កូនតូចពេលចេញដើរផ្លូវឆ្ងាយ?

ប្រសិនបើលោកអ្នកចង់យកកូនធ្វើដំណើរក្នុងពិធីផ្សេងនៅឆ្ងាយ លោកអ្នកត្រូវប្រើកន្ទបខោទឹកនោម ឬក្រណាត់ស្អាតស្លៀកពាក់ឱ្យបានល្អ ដើម្បីការពារសត្វមូសខាំ និងធូលីដីប៉ើងប៉ះ និងជ្រើសចំណីអាហារដែលមានផាសុកភាពសម្រាប់គាត់ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ។ ប៉ុន្តែលោកអ្នកមិនគួរយកកូនតូចដើរឆ្ងាយពេកទេ ព្រោះថាងាយឱ្យកូនតូចប្រឈមនឹងជំងឺឆ្លង។ ជុំវិញបញ្ហានេះវេជ្ជបណ្ឌិតជំនាញផ្នែកទារកពន្យល់ថា ចាប់ពីកើតដល់អាយុ ៣ ខែ រយៈពេលនេះទារកកំពុងតែលូតលាស់សរសៃប្រសាទ ដូច្នេះឪពុកមា្តយ ឬអាណាព្យាបាលត្រូវការពារកុំឱ្យមានជំងឺតម្កាត់ដល់កូនឱ្យសោះ។

រូបតំណាង

តើទារកត្រូវចាំបាច់ចាក់ថ្នាំបង្ការជំងឺផ្សេងៗដែរ ឬទេ? ហេតុអ្វី?

សេចក្តីប្រកាសព័ត៌មាននៃក្រសួងសុខាភិបាលបញ្ជាក់ថា ដើម្បីបង្ការទារកដែលទើបកើតកុំឱ្យប្រឈមមុខនឹងជំងឺផ្សេងៗ ចាំបាច់ឪពុកម្តាយ ឬអាណាព្យាបាលត្រូវយកទារកទៅចាក់ថ្នាំបង្ការនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះលោកអ្នកបំផុតដោយធ្វើតាមការណែនាំតាមគ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល។ ពួកគាត់ត្រូវចងចាំថា ការហត់នឿយបន្តិចបន្តួចក្នុងការថែទាំកូនតូចដូចជា ក្តៅខ្លួនក្រោយពេលចាក់ថ្នាំបង្ការ (ទារកតូចមានប្រព័ន្ធការពារខ្សោយ ដែលជាហេតុមិនអាចប្រឆាំងទប់ទល់នឹងជំងឺដែលងាយឆ្លងផ្សេងៗ)។

ប្រសិនបើឪពុកមា្តយ ឬអាណាព្យាបាលមិនយកទារកទៅចាក់ថ្នាំការពារជំងឺទេនោះ ក្មេងតូចៗអាចប្រឈមមុខនឹងជំងឺ ហើយអាចបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដូចជា អាប់បញ្ញាស្មារតី ខ្វាក់ ថ្លង់ គ្រុនស្វិតដៃជើង ប្រកាច់ ទឹកដក់ក្នុងក្បាល ជំងឺរបេង រលាកស្រោមខួរក្បាល និងជំងឺផ្សេងទៀត ដែលបណ្ដាលមកពីមិនបានចាក់ថ្នាំសម្រាប់ការពារទារកទុកជាមុន។

រូបតំណាង

តើអនាម័យក្នុងការរស់នៅរបស់ទារកសំខាន់យ៉ាងណា ចំពោះសុខភាពកូនតូច?

ឪពុកមា្តយ ឬអាណាព្យាបាល ត្រូវងូតសម្អាតទងផ្ចិតដែលមិនទាន់ជ្រុះឱ្យស្អាតល្អ។ លោកអ្នកត្រូវប្រើកន្ទបដែលស្អាត ដោយចៀសវាងកន្ទបចាស់ពេកដែលគ្មានអនាម័យ។ កន្ទបចាស់អាចមានផ្ទុកនូវមេរោគ បាក់តេរី ធូលី ដែលអាចបណ្ដាលឱ្យទារកងាយក្អក រមាស់ ផ្ដាសាយជាដើម។ លោកអ្នកមិនត្រូវថើបទារកជាដាច់ខាត នៅពេលលោកអ្នកកំពុងមានជំងឺផ្ដាសាយ ផ្ដាសាយធំ ព្រោះអាចចម្លងទៅទារកបានយ៉ាងងាយបំផុត។ ប្រការសំខាន់មួយទៀត កន្លែងគេងរបស់ទារកត្រូវមានពន្លឺគ្រប់គ្រាន់ ខ្យល់អាកាសល្អបរិសុទ្ធគ្រប់គ្រាន់សម្រាប់ដកដង្ហើម និងមិនត្រូវឱ្យមានផ្សែង ឬធូលីដីប៉ះផ្ទាល់ចំពោះទារកជាដាច់ខាត។

តាមរយៈឯកសារសុខភាពបញ្ជាក់ថា លោកអ្នកមិនត្រូវចិញ្ចឹមសត្វឆ្កែ ឆ្មា មាន់ ទា នៅក្បែរទារក ព្រោះថាកូនតូចៗងាយឆ្លងជំងឺពីសត្វ។

ប្រការគួរចងចាំមួយទៀតនោះ គឺឪពុកមា្តយ ឬអាណាព្យាបាល ត្រូវលាងសម្អាតដៃ និងដើមទ្រូងឱ្យបានស្អាតល្អមុននឹងបំបៅដោះ ឬប៉ះទារក។ ទន្ទឹមនឹងនេះដែរ លោកអ្នកត្រូវលាងចាន ឆ្នាំងឱ្យស្អាត និងត្រូវប្រើទឹកស្អាតមានសុវត្ថិភាព មុននឹងឱ្យទារកទទួលទាន ឬងូតសម្អាត។ ការលាងដៃ និងសម្ភារៈប្រើផ្សេងៗចាំបាច់ត្រូវប្រើប្រាស់សាប៊ូជាប់ជានិច្ច។

គួរបញ្ជាក់ដែរ ខោទឹកនោមម៉ាក UniDry ត្រូវបានរចនាជាពិសេសសម្រាប់ក្មេងគ្រប់អាយុចាប់ពីទើបនឹងកើតរហូតដល់ទម្ងន់ ២៥ គីឡូក្រាមមានដូចជា ទំហំ S (៣-៧គក) ទំហំ M (៦-១១គក) ទំហំ L (៩-១៤គក) ទំហំ XL (១២-១៧គក) ទំហំ XXL (១៥-២៥គក) ដែលសាកសមសម្រាប់ក្មេងរពឹសជាមួយនឹងភាពស្រស់ថ្លា ទន់ល្មើយ និងជក់ទឹកបានយ៉ាងល្អ។ ខោទឹកនោមនេះក៏មានបំពាក់បច្ចេកវិទ្យា​ 3D ការពារការលេចធ្លាយ ស្រូបទឹកបានល្អ ងាយស្រួលហែកយកចេញ ចង្កេះខោទន់យឺត ស្កត់បកបិតដែលជាប់បានល្អ និងជាពិសេសមានសញ្ញាប្រាប់ថាពេលណាដែលត្រូវប្តូរខោថ្មី។

ក្នុងនាមជាក្រុមហ៊ុនផលិតខោទឹកនោម ដែលឈានមុខគេមួយនៅអាស៊ីក្នុងការចែកចាយផលិតផល និងសេវាកម្មដែលយើងផ្តល់ជូនត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិដែលមានគុណភាព និងជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក។

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ៖ winsuncambodia.com ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]