តៃវ៉ាន់៖ ដោយសារតែសម័យបច្ចេកវិទ្យា កាន់តែទំនើប ធ្វើឲ្យមានបណ្តាកម្មវិធីកែរូបជាច្រើន ត្រូវបានលេចជារូបរាង និងមនុស្សភាគច្រើន មានការពេញចិត្ត ជាមួយនឹងការប្រើកម្មវិធីអស់ទាំងនោះ ដើម្បីឲ្យសម្រស់របស់ពួកគេ កាន់តែស្រស់ស្អាតទ្វេដង ដោយមិនចាំបាច់កែសម្ផស្ស។

ប៉ុន្តែកាលពីថ្មីៗនេះដែរ បុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានធ្វើការបង្ហោះរូបថត និងនិយាយរឿងមួយចំនួន ពាក់ព័ន្ធនឹងការចាញ់បោកស្រីស្អាត ក្នុងបណ្តាញសង្គម។ បុរសរូបនោះ បានឲ្យដឹងថា រូបលោក បានលង់ស្រលាញ់នារីម្នាក់ ដោយមិនដឹងខ្លួន ព្រោះតែឃើញនាង មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងពេក។

ក្នុងនោះ រូបលោកក៏បាន និយាយលេង ទាក់ទងគ្នាជារឿយៗ តាមបណ្តាញសង្គម រហូតធ្វើការណាត់ជួបគ្នានៅក្រៅតែម្តង ដើម្បីធ្វើឲ្យចំណងស្នេហារបស់លោក និងនាង កាន់តែជិតស្និទ្ធបន្ថែម។ អ្វីដែលធ្វើឲ្យលោក ភ្ញាក់ផ្អើលនោះគឺមុខមាត់របស់នាង ខុសគ្នាឆ្ងាយ ជាមួយនឹងសម្រស់ក្នុងបណ្តាញសង្គម ដែលមិនមែនមានន័យថា រូបនាង មុខអាក្រក់ខ្លាំងពេកទេ តែដោយសារតែធាតុពិតរបស់នាង មានច្រមុះធំ ភ្នែកតឹងៗ ហើមៗ និងគ្មានទាក់ទាញសូម្បីតែបន្តិចពេលនៅក្រៅ។

យ៉ាងណាមិញ បុរសរូបនោះ ក៏បានសំណូមពរឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេស ស្រីៗតែម្តង គប្បីកុំកែមុខមាត់ តាមកម្មវិធីនានា ខ្លួនឯងជ្រុល ធ្វើឲ្យខុសធាតុដើមខ្លាំងពេក៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

រូបថតក្នុងបណ្តាញសង្គម
រូបថតក្នុងបណ្តាញសង្គម
រូបថតក្នុងបណ្តាញសង្គម
រូបថតក្នុងបណ្តាញសង្គម
មុខមាត់នៅក្រៅ
មុខមាត់នៅក្រៅ
មុខមាត់នៅក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]