អាមេរិក៖ គ្មានអ្នកណាដែលថាភ្លេច អតីតតារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព អ្នកនាង នី មុល្លិកា នោះទេ ដែលរូបនាង ទទួលបានកេរ្តិ៍ឈ្មោះខ្លាំង នៅពេលចាប់អាជីពថតកុន និងរឿងភាគ ក្នុងប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន។

ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ន តារាស្រីរូបនេះ មិនបានប្រឡូក ក្នុងវិស័យសិល្បៈបន្តទៀតទេ ដោយពេលនេះ អ្នកនាង រវល់ក្នុងការមើលថែកូនៗរបស់នាង និងនៅយល់ចិត្ត ស្វាមីរបស់នាង។

កាលពីថ្មីៗនេះដែរ អ្នកនាង ក៏បានបង្ហាញនូវរូបថតប៉ុន្មានសន្លឹក ដែលជាថ្ងៃខួបកំណើតកូនស្រីបណ្តូលចិត្តរបស់នាង។ ក្នុងនោះ អ្នកនាង ក៏បានរៀបចំពិធីធំដុំ ជាមួយនឹងគ្រួសារ នៅឯគេហដ្ឋានផ្ទាល់។ ជាពិសេស រូបនាង បានបញ្ចេញស្នាមញញឹម យ៉ាងស្រស់ស្រាយ ដោយបង្ហាញឲ្យឃើញថា រូបនាងពិតជា មានក្តីសុខ និងសុភមង្គលខ្លាំងណាស់ ជាមួយនឹងជីវិតគ្រួសារ៕

នី មុល្លីកា
ខួបកំណើតកូននាង
ខួបកំណើតកូននាង
ខួបកំណើតកូននាង
កូននាង
ខួបកំណើតកូននាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុល្លីកា