អូស្រ្តាលី៖ ជីវិតសិល្បៈរបស់ តារាសម្តែងស្រី ទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា ក៏បានបញ្ចប់ ដោយសារតែ អ្នកនាង ចង់ប្រើជីវិតសាមញ្ញជាមួយនឹងគ្រួសាររបស់នាង នៅប្រទេសអូស្ត្រាលី។

ក្នុងនោះដែរ បើងាកមើលរូបសម្រស់របស់ តារាស្រីរូបនេះ ក៏នៅតែស្រស់ស្អាត រាងស្លីមដដែល បើទោះបីជា អ្នកនាង មានកូនតូចៗ២នាក់ក៏ដោយ។ ជាពិសេស នៅពេលអ្នកនាង ស្លៀកឈុតរឹបរាង បានឲ្យឃើញថា អ្នកនាង នៅតែមានរូបរាងស្រឡន គ្មានចាញ់ពីមុនប៉ុន្មានឡើយ។

គួរបញ្ជាក់ផងដែរថា អ្នកនាង ដាញ់ ម៉ូនីកា ជាតារាស្រីម្នាក់ ដែលត្រូវបានគេចាត់ទុកថា តារាស្អាតទាំងព្រម មិនថា​អត្តចរិត មុខមាត់់ រូបរាងរបស់នាង ហើយនៅពេលនេះ នាងនៅតែជាប់ឈ្មោះ ជាតារារាងស្អាតដដែល ថ្វីបើមានគ្រួសារក៏ដោយចុះ៕

ដាញ់ ម៉ូនីកា
ដាញ់ ម៉ូនីកា
ដាញ់ ម៉ូនីកា
ដាញ់ ម៉ូនីកា
ដាញ់ ម៉ូនីកា និងស្វាមី
ដាញ់ ម៉ូនីកា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដាញ់ ម៉ូនីកា