ចិន៖ គួររម្លឹកថា កាលពី១៧ឆ្នាំមុន ស្ត្រីជនជាតិចិនម្នាក់បានសម្លាប់សង្សាររបស់នាងក្នុងខេត្ត Yunnan។ បន្ទាប់ពីការសម្លាប់នេះ នាងបានប្រើឈ្មោះក្លែងក្លាយ និងរត់គេចខ្លួនពួនអាត្មាពីសមត្ថកិច្ចចិនអស់រយៈពេល ១៧ឆ្នាំមកហើយដែរ។

ក្នុងរយៈពេល១៧ឆ្នាំនេះ នាងតែងតែរស់នៅទីក្រុងនានាក្នុងប្រទេសចិន ដោយមិនមានទីលំនៅច្បាស់លាស់ទេ។

ទើបតែថ្មីៗនេះស្រ្តីជាឃាតករត្រូវបានបែកធ្លាយអាថ៌កំបាំងដែលនាងខំលាក់ទុកជាយូរ បន្ទាប់ពីនាងបានដើរចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាតស្កេនមុខឧក្រិដ្ឋជនក្នុងប្រទេសចិន។  នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Daily Mail ដែលបានចេញផ្សាយក្នុងថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៩

ស្ត្រីដែលជាជនល្មើស Li Lineng

ក្នុងថ្ងៃកើតហេតុស្ត្រីជាជនល្មើសមានបំណងរត់គេចខ្លួនទៅទីក្រុងសៀងហៃជាមួយនឹងមិត្តភក្តិរបស់នាងម្នាក់ទៀត។ នាងបានដើរកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ដោយមានបំណងចង់សួរប៉ូលិសក្នុងតំបន់ពីទិសដៅដែលនាងចង់ទៅ។

ពេលនោះកាមេរ៉ាបំពាក់បច្ចេកវិទ្យាវៃឆ្លាតបានបញ្ចេញសញ្ញាព្រមានដោយការឲ្យតម្រុយថាស្ត្រីខាងលើជាឧក្រិដ្ឋជន។ ភ្លាមនោះប៉ូលិសបានចុះទៅឃាត់ខ្លួនស្ត្រីខាងលើដើម្បីហៅមកសួរចម្លើយ។

ក្នុងអំឡុងពេលសួរចម្លើយ នាងបានប្រាប់ប៉ូលិសថានាងមិនបានយក
អត្តសញ្ញាណប័ណ្ណមកតាមខ្លួនទេ ហើយឈ្មោះ Zhang គឺជាត្រកូលរបស់នាង។ យ៉ាងណាមិញ ឈ្មោះ Zhang ដែលនាងនិយាយប្រាប់ប៉ូលិសនេះគឺជាឈ្មោះក្លែងក្លាយទេ។

ស្ត្រីដែលជាជនល្មើស Li Lineng

យោងតាមប្រសាសន៍របស់លោក Lu Chunhui ដែលជាមេប៉ូលិសចរាចរណ៍ក្នុងតំបន់បាននិយាយថា "ខ្ញុំបានប្រើល្បិចមួយគឺ ឲ្យជំនួយការរបស់ខ្ញុំហៅឈ្មោះ Li Lineng ដែលជាឈ្មោះពិតរបស់ជនល្មើសពីចំងាយ ព្រោះខ្ញុំចង់មើលពីប្រតិកម្មរបស់នាង។ពេលនោះ ស្ត្រីជាជនល្មើសបានតបទៅប៉ូលិសដោយមិនបានគិតថា “ចាស៎!” ។ ភ្លាមនោះនាងបានភ្ញាក់ខ្លួនយ៉ាងខ្លាំងព្រោះថាប៉ូលិសបានដឹងអាថ៌កំបាំងរបស់នាងបាត់ទៅហើយ"។ 

ឥឡូវនេះស្ត្រី Li Lineng ម្នាក់នេះត្រូវបានប្រគល់ឲ្យប៉ូលិសខេត្តយូណានធ្វើការស៊ើបអង្កេតបន្ថែមជុំវិញករណីខាងលើនេះហើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសចិនបានបំពាក់ប្រព័ន្ធកាមេរ៉ាស្កេនមុខឧក្រិដ្ឋជននេះដល់ទៅ១៧០លានគ្រឿងពាសពេញផ្ទៃប្រទេសតែម្តង។ សមត្ថភាពរបស់វាដូចជាព្រះនេត្រព្រះអីចឹង។ វាអាចកំណត់អត្តសញ្ញាណនរណាម្នាក់ក្នុងចំណោមប្រជាជនចិនសរុប១,៤ ពាន់លាននាក់ដោយប្រើពេលត្រឹមតែ៣វិនាទីប៉ុណ្ណោះ៕

មានវីដេអូនៅខាងក្រោម៖

ស្ត្រីដែលជាជនល្មើស Li Lineng
ស្ត្រីដែលជាជនល្មើស Li Lineng
ស្ត្រីដែលជាជនល្មើស Li Lineng
បច្ចេកវិទ្យាស្កេនមុខ
បច្ចេកវិទ្យាស្កេនមុខ
បច្ចេកវិទ្យាស្កេនមុខ
បច្ចេកវិទ្យាស្កេនមុខ
បច្ចេកវិទ្យាស្កេនមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]