កូរ៉េខាងត្បូង៖  គិតទៅៗសម័យនេះមានរឿងប្លែកៗជាច្រើនតែងតែកើតឡើងជារឿយៗមិនថាស្រុកខ្មែរ ឬស្រុកគេ។  តួយ៉ាងកាលពីពេលថ្មីៗនេះ មានហេតុការណ៍ក៏ភ្ញាក់ផ្អើលមួយកើតឡើងនៅព្រលានយន្តហោះអ៊ិនឈុន ក្នុងប្រទេសកូរ៉េខាងត្បូង ដោយមានហ្វេនផ្កាប់មុខដ៏ស្រស់ស្អាតមួយរូបដល់ថ្នាក់អត់ស្លៀកខោ (មិនច្បាស់ថាមានស្លៀកខោក្នុង ឬអត់ទេ) បានលួចដើរតាមក្រុមតារាចម្រៀង BTS បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រដទៃទៀត ជាពិសេសអ្នកនៅទីនោះតែម្តង។

តាមប្រភពបានឱ្យដឹងថា គណនី Instagram របស់ហ្វេនផ្កាប់មុខនេះមានឈ្មោះ @shiro_0115 ហើយនេះមិនមែនជាលើកទីមួយទេ ដែលនាងលួចដើរតាម BTS ។ ចំពោះមូលហេតុដែលនាងមិនស្លៀកខោ ហើយដើរតាមសមាជិក BTS លោក Jungkook នោះយើងពុំទាន់ដឹងមូលហេតុពិតប្រាកដនោះទេ។

យ៉ាងណាមិញ អ្នកគាំទ្រ BTS ជាច្រើននាក់មានការខឹងសម្បាយ៉ាងខ្លាំងចំពោះរឿងមួយនេះ ហើយពួកគេបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះផង ព្រោះថានៅប្រទេសកូរ៉េខាងត្បូងតែងតែមានហ្វេនមួយចំនួនរៀងដូចរោគចិត្តដើរលួចតាមដាន Idol របស់ខ្លួន និងធ្វើរឿងមួយចំនួនដែលពុំគប្បីដល់ពួកគេជាដើម៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ហេតុការណ៍នៅពេលនោះ
ហេតុការណ៍នៅពេលនោះ
រូបភាពពីមុនដែលនាងលួចតាម BTS
រូបភាពពីមុនដែលនាងលួចតាម BTS
@shiro_0115
@shiro_0115

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]