ភ្នំពេញ៖ នាចុងសប្ដាហ៍ថ្ងៃទី ១៩ និង ២០ មករា ២០១៩ នេះ ពិព័រណ៍កុមារដែលជាវេទិការប្រមូលផ្តុំកុមារ និងក្រុមគ្រួសារដ៏ធំបំផុតប្រចាំឆ្នាំនឹងត្រឡប់មកជាលើកទី៦ ដោយមានការចូលរួមពីសាលាអន្ដរជាតិធំៗ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់កុមារនិងគ្រួសារល្បីៗសរុបប្រមាណជាង ៣០០ ស្ដង់ ដែលនឹងតាំងបង្ហាញផលិតផលថ្មីៗ កម្មវិធីសិក្សាទំនើប និងការផ្ដល់ជូននូវកម្មវិធីពិសេសជាច្រើនចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ នៅអគារពិព័រណ៍កោះពេជ្រ។

ពិព័រណ៍កុមារលើកទី៦

សាលារៀនធំៗសរុបប្រមាណជិត ២០ ដែលមានកម្មវិធីសិក្សាបែបស្ដង់ដារអឺរ៉ុប ស៊ីងហ្គាពួរ អូស្រ្ដាលី ចិន ជប៉ុន នឹងចូលរួមតាំងបង្ហាញពីព័ត៌មានលម្អិតរបស់កម្មវិធីសិក្សា កម្មវិធីផ្ដល់ជូនពិសេសៗ ជាមួយនឹងការបញ្ចុះតម្លៃជាច្រើនពីសាលាល្បីៗដែលមានដូចជា សាលាអន្ដរជាតិ SCIA, CIA First, Southbridge, ACE, H&K EDUCATION CENTER, East-West, Shoudu Bilingual, Bluebird, Shichida Cambodia, UCMAS, Western, Princeton, Daddy Prestige, Giving Tree, CIS, Pingu's English School -ល-។

មាតាបិតាអាចនាំកូនៗជាទីស្រលាញ់ មកសាកសួរព័ត៌មានបន្ថែម ចុះឈ្មោះកក់ការដើរទស្សនានៅក្នុងសាលា ក៏ដូចជាមានឱកាសទទួលបានការបញ្ចុះតម្លៃ និងការផ្ដល់ជូនពិសេសៗដូចជា FREE ការសាកល្បងចូលរៀន ការចុះឈ្មោះ ការធ្វើតេស្ដភាសាបរទេស និងការបញ្ចុះតម្លៃរហូតដល់ ១៥%។ ក្នុងនោះផងដែរ នឹងមានការរៀបចំកម្មវិធីប្រកួតកម្សាន្ដនៅលើឆាកពិព័រណ៍កុមារទី៦ រួមមាន កម្មវិធីប្រកួតគិតលេខ ប្រកបអក្សរ ប្រដេញពាក្យ និយាយជាសាធារណៈ ប្រកួតដើរម៉ូត ប្រកួតបត់ក្រដាស រាំ ច្រៀង គូររូប ផាត់ពណ៌ ប្រកួតក្មេងវារ ស្លៀកខោទឹកនោម សង់ Lego, Doy Doy, Tangram ជាមួយឱកាសទទួលបានរង្វាន់ជាច្រើន។

ចូលរួមពិព័រណ៍កុមារលើកទី៦ ដើម្បីមកទស្សនាកម្មវិធីសិក្សាពីសាលាអន្ដរជាតិល្បីៗ ដឹងពីប្រូម៉ូសិនថ្មីៗ នាំកូនៗមកប្រលងសមត្ថភាព លេងល្បែងកូនក្មេងនៅទីធ្លាកម្សាន្ដ និងការចាប់រង្វាន់ជាច្រើននៅពិព័រណ៍កុមារលើកទី៦។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA។ 

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផេក “Kids Fair & Family Expo Anussa”“Anussa Events” ឬទូរស័ព្ទលេខ 012 230 140 / 010 911 776។

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/kidsfairanussa/

ទំព័រកម្មវិធី៖ https://www.facebook.com/events/2257096447696163/?active_tab=discussion 

ACE
Blue Bird
SCIA
Shichida
Mecerdes
H&K
Southbridge
ពិព័រណ៍កុមារលើកទី៦
ពិព័រណ៍កុមារលើកទី៦

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]