ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងវ័យក្មេងដែលចូលចិត្តលេងស្ទាយខ្លួនប្លែកៗ និងស៊ិចស៊ី កញ្ញា ទេព បូព្រឹក្ស បានបញ្ចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា “ឈូសទឹកកក” សម្រាប់ចូលឆ្នាំខ្មែរឆ្នាំនេះ និងដើម្បីតម្រូវចិត្តអ្នកគាំទ្ររបស់ខ្លួន។

យ៉ាងណាមិញ សម្រាប់បទថ្មីមួយបទនេះដែរ ពិតជាកន្ត្រាក់អារម្មណ៍ខ្លាំងមែនទែន ជាមួយសាច់ភ្លេងបែបញ៉ាក់ៗ និងជាពិសេសនោះ គួបផ្សំនឹងអត្ថន័យប្លែកៗ ដែលធ្វើឲ្យបទនេះ កាន់តែទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គម។

ទោះជាយ៉ាងណាក្តី ក្រោយពីស្តាប់បទនេះហើយ អ្នកគាំទ្រជាច្រើនបាននាំគ្នាចែករំលែកតៗគ្នា យ៉ាងច្រើនរាប់ពាន់ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេបានលាន់មាត់សរសើរថា បទនេះអាចផ្ទុះខ្លាំងចូលឆ្នាំ ឆ្នាំនេះ ព្រោះសាច់ភ្លេងគ្រាន់តែស្តាប់ក៏ចង់រាំតាមបាត់ទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទៅស្តាប់បទថ្មីទាំងអស់គ្នា៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
“ឈូសទឹកកក”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស