ភ្នំពេញ៖ អតីតកីឡាករបឹងកេត ចាន់ វឌ្ឍនាកា បានធ្វើដំណើរចាកចេញពីកម្ពុជាកាលពីព្រឹកមិញនេះ ដើម្បីត្រៀមខ្លួនចូលរួមជាមួយក្រុម PKNS នៅលីគកំពូលម៉ាឡេស៊ី។

ចាន់ វឌ្ឍនាកា និងក្រុមគ្រួសារ

ចាន់ វឌ្ឍនាកាបានបង្ហោះរូបមួយសន្លឹកអមនឹង Caption ថា៖ “ជំរាបលា ពុកម៉ែ បងប្អូន អ៊ុំពូមីង ទាំងអស់គ្នា”។ 

គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលកីឡាករពាក់លេខ ១១ រូបនេះទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី ដោយកាលពីរដូវកាលមុន វឌ្ឍនាកា ក៏ធ្លាប់បានលេងឱ្យក្លិប Pahang FA ផងដែរ។  ក្លិប PKNS ដែលវឌ្ឍនាកាចូលរួម នឹងត្រូវប្រកួតដំបូងប៉ះជាមួយក្លិប Terengganu FC ដែលចន្ថាប៊ីនកំពុងប្រកបអាជីពនៅទីនោះផងដែរ៕

ចាន់ វឌ្ឍនាកា​ (រូបភាព: BTV)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]