វៀតណាម៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាមួយនឹងការស៊ែរតៗគ្នា ពេញបណ្តាញសង្គម ក្រោយបានឃើញពិធីមង្គលការដ៏កក្រើកមួយ បានរៀបចំយ៉ាងល្អឥតខ្ចោះគួរឲ្យសរសើរបំផុត នៅក្នុងវិមានដ៏សែនស្អាត គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងប្រទេសវៀតណាម។

នៅក្នុងកម្មវិធីដ៏អធិកអធមមួយនេះ បានធ្វើឡើងនៅក្នុងផ្ទះដ៏ស្រស់ស្អាត អមជាមួយនឹងឈេីដ៏ប្រណីត ការរៀបចំយ៉ាងគួរឲ្យចង់គយគន់ ជាមួយនឹងម្ហូបអាហារ ស្រាដាក់ឲ្យភ្ញៀវយ៉ាងថ្លៃៗ មិនត្រឹមតែប៉ុណ្ណោះ កូនក្រមុំកម្លោះក៏បានធ្វើខ្លួនយ៉ាងស្រស់សង្ហាសាកសមគ្នាបំផុត។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ កូនក្រមុំក៏បានទទួលនូវខ្សែ.កមាសដ៏មានតម្លៃ ពាក់យ៉ាងស្រោចខ្លួន ដែលជាកាដូរបស់ឪពុកក្មេកនាងជូនជាពិសេស នៅក្នុងថ្ងៃដ៏ល្អមួយនេះ។ លើសពីនេះទៅទៀត ក៏មានការដង្ហែរ ជាមួយនឹងរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងដូចជា Rolls-Royce Phantom Benley និងរថយន្តថ្លៃៗជាច្រើនទៀត ដង្ហែរចូលកម្មវិធី មើលទៅពិតជាអស្ចារ្យតែម្តង។

គួរឲ្យដឹងផងដែរថា កូនកម្លោះក្រមុំមួយគូនេះ សុទ្ធតែកំពូលអ្នកមានខ្លាំងដូចគ្នា ចំណែកឯអ្នកចូលរួមសុទ្ធតែលំដាប់ៗ ដែលបានជូនកាដូសុទ្ធតែថ្លៃៗតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាស៊ែរតៗគ្នាព្រោងព្រាតតែម្តង៕

សូមទស្សនាទិដ្ឋភាពមង្គលការដ៏កក្រើកមួយនេះ ខាងក្រោមនេះ៖ 

ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក
ទិដ្ឋភាពមង្គលការដ៏កក្រើក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]