ភ្នំពេញ៖ GDH 559 ស្ទូឌីអូដែលផលិតភាពយន្ត “បងប្រុសកំពូលកូរ” ទើបនឹងបើកសន្និសីទកាសែតកាលពីម្សិលមិញប្រកាសផ្សាយភាពយន្តថ្មីសម្រាប់ដើមឆ្នាំ ២០១៩ នេះ ដែលមានចំណងជើងថា «FRIEND ZONE»

សន្និសីទកាសែតរឿង «FRIEND ZONE»
សន្និសីទកាសែតរឿង «FRIEND ZONE»

តាមរូបភាពវីដេអូ ដែលបានបង្ហោះក្នុងគណនី Facebook និង Youtube របស់ GDH ភាពយន្ត «Friend Zone» និយាយអំពីស្នេហា ដែលមិនអាចទៅរួចរវាងមិត្តភក្តិជិតស្និទ្ធមួយគូ។ គ្រាន់តែចេញចំណងជើងភាពយន្ត អ្នកគាំទ្រនាំគ្នារំជើបរំជួល ជាពិសេសនៅពេលដែលដឹងថា តារាសម្តែងជាលោក ណាយ ណាផាត កំលោះសម្បូរស្នេហ៍ដែលលួចបេះដូងនារីៗជាច្រើនរូបក្នុងភាពយន្ត «អំណោយស្នេហ៍» (A Gift) កាលពីឆ្នាំ ២០១៧ និងកញ្ញា បៃហ្វឺន ភិមឆាណុក នារីដែលអ្នកគាំទ្រមិនអាចបំភ្លេចបានក្នុងភាពយន្ត «Crazy Little Things Called Love»។ 

មិនត្រឹមតែប៉ុណ្ណោះ គេបានសង្កេតឃើញមានសិល្បៈករខ្មែរកញ្ញា Laura Mam នៅក្នុងវីដេអូដែល GDH បានបង្ហោះផងដែរ ហើយជឿជាក់ថានឹងមានអ្វីពិសេសជាក់ជាមិនខាន។

អ្វីដែលសំខាន់ ភាពយន្ត «Friend Zone» នឹងត្រូវយកមកចាក់បញ្ចាំងនៅរោងភាពយន្តនៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះផងដែរ ដូច្នេះកុំភ្លេចចាំមើល និងផ្តល់កម្លាំងចិត្តដល់សិល្បៈករខ្មែរយើងផងណា៎!

រឿង «FRIEND ZONE»
រឿង «FRIEND ZONE»
រឿង «FRIEND ZONE»
រឿង «FRIEND ZONE»
រឿង «FRIEND ZONE»
កញ្ញា Laura Mam

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]