ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ពិធីការិនីដ៏មានប្រជាប្រិយភាព ដែលតែងតែលេចមុខ នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនានា អ្នកនាងចាន់ កែវនិមល ទោះបីជាមានភាពមមាញឹកខ្លាំង នៅក្នុងការងារយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាសុភមង្គលនៅក្នុងគ្រួសាររបស់នាង ពិតជាល្អយ៉ាងគួរឲ្យសរសើរ។

មកទល់នឹងពេលនេះដែរ ការចាប់ដៃគ្នារៀបការជាមួយនឹងស្វាមីជាទីស្រលាញ់របស់ខ្លួន បានកន្លងទៅអស់ពេលជាច្រើនឆ្នាំមកហើយ ដោយក្នុងនោះនាងក៏ទទួលបានចំណងដៃ កូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ ក្រោមការមើលថែ និងផ្តល់ភាពកក់ក្តៅបំផុតសម្រាប់។

ជាក់ស្តែងកាលពីម្សិលមិញនេះ តារារូបនេះក៏បានចំណាយពេលផ្ទាល់ខ្លួន ដឹកដៃស្វាមី ធ្វើបុណ្យរួមគ្នានៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ នៅម្តុំផ្ទះចម្ការរបស់នាង ក្រោមកម្មវិធីប្រព្រឹត្តឡើងយ៉ាងអធិកធអម។

ដោយក្នុងនោះក៏មានការចែកអំណោយ ទៅកាន់ចាស់ៗជាច្រើនបានចូលរួម ដោយក្តីសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលទទួលបានអំណោយពីតារាស្រីរូបនេះ និងស្វាមី នៅក្នុងកម្មវិធី។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានសរសើរដល់នាង ដែលបានចំណាយពេល និងជ្រើសយកការធ្វើបុណ្យរួមគ្នា ជូនចាស់ៗ នៅក្នុងថ្ងៃពិសេសមួយនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ចាន់ កែវនិមល ចែកអំណោយក្នុងថ្ងៃគម្រប់ថ្ងៃរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល