ម៉ាឡេស៊ី៖ ពាក្យចាស់លោកពោលថា សំណាងរបស់មនុស្សម្នាក់ៗពិតជាមើលមិនឃើញមែន។ តួយ៉ាងដូចជាបុរសកំពូលសំណាងម្នាក់បានទិញខោអាវជជុះ ២គីបថាគ្រោងយកទៅលក់ ក្រោយមកស្រាប់តែរកឃើញអាវមួយមានកាបូបលុយក្នុងនោះ និងមានលុយជាង ២ម៉ឺនរីងហ្គីត (ជិត ៥,០០០ដុល្លារ)។

បុរសមហាសំណាងនេះមានឈ្មោះ Adam Wan Mohamed មានអាយុ ២៩ឆ្នាំ គ្រោងបើកហាងលក់ខោអាវជជុះមួយ ដូច្នេះគាត់ក៏បានទិញខោអាវជជុះចំនួន ២គីបពីហាងលក់ខោអាវជជុះបោះដុំមួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ ដោយចំណាយអស់ត្រឹមជាង ២៥ ដុល្លារប៉ុណ្ណោះ។

ក្រោយមកគាត់ក៏យកខោអាវជជុះ ២គីបនេះមកផ្ទះរបស់គាត់ហើយពិនិត្យមើល។ គាត់បានរកឃើញកាបូបមួយនៅក្នុងអាវ ហើយក៏ឆែកមើលឃើញសុទ្ធតែលុយនៅក្នុងហ្នឹង។

លោក Adam បានចែករំលែករឿងនេះចូលក្នុងគណនីហ្វេសប៊ុករបស់លោកដោយរៀបរាប់ថា៖

«ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ហើយខ្ញុំនឹងយកលុយទាំងអស់នេះទៅពង្រីកអាជីវកម្មរបស់ខ្ញុំបន្ថែមទៀត។»

យ៉ាងណាមិញ ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានរិះគន់គាត់ថា៖

«បើលុយនេះមានម្ចាស់ លោកគួរតែយកលុយទាំងនេះប្រគល់ឱ្យម្ចាស់ដើមគេវិញ ហើយបើមិនអាចរកឃើញទេ អីចឹងលោកគួរតែប្រគល់វាឱ្យទៅប៉ូលិស។»

ចំណែកឯខ្លះទៀតក៏បានអបអរសាទរលោក ថាលោកពិតជាសំណាងពិតមែន ដោយចំណាយលុយទិញខោអាវជជុះ ២គីបអស់តែ ២៥ ដុល្លារប៉ុណ្ណោះ អាចបានលុយមកវិញរាប់ពាន់ដុល្លារ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

លោក Adam
លោក Adam
លោក Adam
លុយដែលនៅក្នុងកាបូបនោះ
លោក Adam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]