ថៃ៖ តារាសម្តែងស្រីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ ៧ កញ្ញា Pim Prapa បច្ចុប្បន្ននេះកំពុងតែទទួលបាន នូវកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈ ព្រោះតែសមត្ថភាពនៃការសម្តែងដ៏ប៉ិនប្រសប់ ព្រមជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ហើយក្រៅពីមានរបស់ទាំងពីរយ៉ាងនេះហើយ តារាសម្តែងស្រី Pim Prapa ថែមទាំងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ផងដែរ នៅក្នុងស្រុកថៃព្រោះគ្រួសារនាងគឺជាអ្នកជំនួញដ៏ធំ និងល្បីឈ្មោះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

ជាក់ស្តែងឪពុករបស់តារាស្រីរូបនេះផ្ទាល់គឺជាម្ចាស់ក្រុមហ៊ុន Bangkok Komatsu Sales ដែលបានធ្វើការ នាំចូលគ្រឿងចក្រពីប្រទេសជប៉ុនមកកាន់ប្រទេសថៃ។ 

ដោយបច្ចុប្បន្នក្រុមហ៊ុនរកស៊ីមួយនេះ ក៏បានពង្រីកសាខាចែកចាយរបស់ខ្លួននៅទូទាំងក្រុងបាងកកបានចំនួន ២៣ សាខាហើយ និងមានក្រុមអ្នកជួសជួល និងតម្លើងគ្រឿងចក្រតាមសហគ្រាសតូចធំនានាចំនួន ១០៣ ក្រុមទៀត។

ជាពិសេសនោះគឺព្រមទាំងមានជាងជួសជុល និងដំឡើងគ្រឿងចក្រជំនាញៗប្រមាណជា ២០០ នាក់ បន្ថែមទៀតផងដែរ ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់បម្រើសេវាកម្មដល់អតិថិជនគ្រប់ប្រភេទនៅទូទាំងប្រទេស។

គួរបញ្ជាក់ដែរថា ក្រៅពីការងារសិល្បៈតារាសម្តែងស្រី Pim Prapa ក៏ជាអ្នកគ្រប់គ្រងមួយរូបក្នុងក្រុមហ៊ុន​ ដែលចាំជួយការងារដល់ឪពុកនាងផ្ទាល់ផងដែរ ដោយអាចរកចំណូលបានខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗ ទោះមិនធ្វើការក៏គ្រួសាររបស់នាងអាចរស់នៅលើគំនរមាសប្រាក់បានយ៉ាងសុខសប្បាយអស់មួយជីវិតដែរ៕

Pim Prapa
Pim Prapa
Pim Prapa
Pim Prapa
Pim Prapa
Pim Prapa
គ្រួសារ Pim Prapa
គ្រួសារ Pim Prapa
ឪពុក Pim Prapa
ក្រុមហ៊ុន Bangkok Komatsu Sales
ក្រុមហ៊ុន Bangkok Komatsu Sales
ក្រុមហ៊ុន Bangkok Komatsu Sales
ក្រុមហ៊ុន Bangkok Komatsu Sales
ក្រុមហ៊ុន Bangkok Komatsu Sales

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]