បរទេស៖ ពិតជាដំណឹងដ៏គួរឱ្យរំភើប និងកាន់តែភ្ញាក់ផ្អើលមែនទែន ទីបំផុតព័ត៌មានច្បាស់ការណ៍ បានបញ្ជាក់ថា តារាចម្រៀងអន្តរជាតិដ៏ល្បីឈ្មោះ គឺលោក Brandon Beal ម្ចាស់បទចម្រៀង Twerk ដ៏ពេញនិយម Twerk It Like Miley នឹងធ្វើការប្រគំតន្ត្រីដ៏ធំសម្បើមមួយនៅស្រុកខ្មែរយើង ក្នុងថ្ងៃនៃក្តីស្រលាញ់ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះហើយ។

លោក Brandon Beal
លោក Brandon Beal ម្ចាស់បទ Twerk It Like Miley

កម្មវិធីដ៏វិសេសវិសាល និងកក្រើកមួយនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនស្រាបៀរ Ganzberg ដែលជាស្រាបៀរកម្រិតពិភពលោក រសជាតិពិតពីប្រទេសអាល្លឺម៉ង់ ក្នុងកម្មវិធីប្រគំតន្ត្រីយក្សដ៏ធំមួយ គឺកម្មវិធី Ganzberg Uber Valentine’s Festival។ 

នៅក្នុងនោះផងដែរ តារាចម្រៀងអន្តរជាតិ Brandon Beal នឹងធ្វើការច្រៀងដោយផ្ទាល់ជាមួយនឹងបទចម្រៀងដ៏ល្បី Twerk It Like Miley ដើម្បីបម្រើចំណីអារម្មណ៍ថ្មីដល់ទស្សនិកជន ឱ្យទទួលបានភាពសប្បាយរីករាយប្លែកទប់ខ្លួនមិនរួចជាមួយចង្វាក់ Twerk ដ៏ល្បីមួយនេះ រួមជាមួយនឹងការសម្តែងរបស់តារាចម្រៀងល្បីៗជាច្រើនរូបនៅក្នុងស្រុកខ្មែរយើងផងដែរ។

លោក Brandon Beal កម្មវិធីGanzberg Uber Valentine’s Festival
លោក Brandon Beal កម្មវិធីGanzberg Uber Valentine’s Festival

គួរឱ្យដឹងផងដែរថា កន្លងមក Ganzberg ធ្លាប់បានបង្កើតកម្មវិធីប្រគំតន្ត្រីធំៗច្រើនដងរួចមកហើយ ហើយក៏តែងតែបានអញ្ជើញតារាចម្រៀងល្បីៗសុទ្ធតែមានឈ្មោះលំដាប់អន្តរជាតិមកធ្វើការសម្តែងជូនទស្សនិកជាការកម្សាន្តផងដែរ ដែលក្នុងនោះមានដូចជា៖ តារាចម្រៀងល្បីថៃ Kamikaze និង Jenine Weigel លោក Silento ម្ចាស់បទ Watch Me (Whip/Nae Nae) និងលោក Matteo ម្ចាស់បទល្បីពេញនិយម Panama ។

ដូច្នេះណាត់គ្នាឱ្យហើយទៅ មករាំចង្វាក់ Twerk Twerk សប្បាយឱ្យអស់ដៃ ជាមួយរាត្រីដែលមិនអាចបំភ្លេចបាននៅក្នុងកម្មវិធី Ganzberg Uber Valentine’s Festival នៅថ្ងៃ ព្រហស្បតិ៍ ទី ១៤កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ នៅមណ្ឌលពិពណ៌សន្និបាតកោះពេជ្រ រាជធានី ភ្នំពេញ ទាំងអស់គ្នាណា៕  

លោក Brandon Beal កម្មវិធីGanzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]