ភ្នំពេញ៖ ការរង់ចាំដ៏យូរ បន្ទាប់ពីចូលរោងភ្ជាប់ពាក្យ ជាមួយនឹងគូដណ្តឹងដ៏ស្រស់ស្អាត នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃពិសេសរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា ក្រោមការចូលរួមអបអរ ពីបណ្តាអ្នកគាំទ្រជាច្រើន នៅលើបណ្តាញសង្គម។

ក្រោមថ្ងៃដ៏ពិសេសមួយនេះ តារាប្រុសរូបនេះក៏បានបង្ហើបនូវរូបប៉ុន្មានសន្លឹក បានតែងខ្លួនយ៉ាងស្រស់សង្ហា បង្ហាញក្តីរំភើបនិងសប្បាយចិត្តយ៉ាងខ្លាំង នៅក្នុងការត្រៀមខ្លួនក្លាយទៅជាកូនកម្លោះ និងក្លាយជាស្វាមីដ៏ល្អសម្រាប់គូដណ្តឹងនៅក្នុងថ្ងៃនេះ។

ជាមួយគ្នានេះដែរ តារារូបនេះ ក៏បានស្លៀកពាក់នៅក្នុងឈុតបុរាណយ៉ាងស្រស់សង្ហា និងសាកសមបំផុតជាមួយនឹងកូនក្រមុំ ដ៏ស្អាតរបស់លោក នៅក្នុងថ្ងៃដ៏ពិសេសមួយនេះ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាស៊ែរ ក៏ដូចជាធ្វើការខំមិន នៅលើបណ្តាញសង្គមរបស់លោកព្រោងព្រាត ខណៈពិធីមង្គលរបស់តារារូបនេះកំពុងតែប្រព្រឹត្តឡើងបណ្តើរៗហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

នី រតនា និងភរិយា
នី រតនា នៅក្នុងថ្ងៃចូលរោងរៀបការ
នី រតនា នៅក្នុងថ្ងៃចូលរោងរៀបការ
នី រតនា នៅក្នុងថ្ងៃចូលរោងរៀបការ
នី រតនា និងភរិយា នៅក្នុងថ្ងៃចូលរោងរៀបការ
នី រតនា និងភរិយា នៅក្នុងថ្ងៃចូលរោងរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា