អង់គ្លេស៖ ក្លិបបាល់ទាត់ Manchester City បានបើកការចរចាលើកិច្ចព្រមព្រៀងតម្លៃ ៧លានផោន សម្រាប់ការនាំយកកីឡាករវ័យ ១៨ឆ្នាំ Ante Palaversa របស់ក្លិប Hajduk Split មកកាន់ទឹកដីអង់គ្លេស។  កីឡាករប្រធានក្រុមក្រូអាតអាយុក្រោម ១៩ ឆ្នាំរូបនេះបានស្ថិតនៅលើការតាមដាន និងចង់បានរបស់ក្លិប Man City មួយរយៈពេលកន្លងមក ហើយគេរំពឹងថាកីឡាកររូបនេះអាចជំនួសតំណែងរបស់កីឡាករ Fernandinho ដែលមានវ័យ ៣៣ឆ្នាំទៅហើយ។

កីឡាករ Ante Palaversa

បើយោងតាម The Guardian បានឱ្យដឹងថា ការចុះហត្ថលេខាព្រមព្រៀង នឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ។ Palaversa នឹងត្រូវនៅបន្តជាមួយក្លិប Hajduk Split រហូតដល់ចប់រដូវកាលនេះ ឬប្រហែលអាចស្ថិតនៅជាមួយក្លិបរបស់ខ្លួនមួយរដូវកាលទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែម បើសិនជា Manchester City មិនទាន់មានតម្រូវការកីឡាកររូបនេះនៅឡើយ។

គួរបញ្ជាក់ថា Palaversa ក៏ត្រូវបានចាប់អារម្មណ៍ក្នុងការចង់បានពីសំណាក់ក្លិប Everton, Southampton និង Red Bull Leipzig ផងដែរ៕

កីឡាករ Ante Palaversa
កីឡាករ Ante Palaversa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]