រាជធានីភ្នំពេញ ៖ ​យ៉ាង​ហោច​ណាស់​​មនុស្ស​​២​នាក់​​ស្លាប់ និង​ជាង​១០​នាក់​ទៀត​​រង​របួស​ធ្ងន់ និង​​​​ស្រាល​ ដោយ​សារគ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ ​តាម​​បណ្តោយ​ផ្លូវ​​​ជាតិ​លេខ​៣ ​ខណៈ​​​​​​​​​​​​​​​​​​​រថយន្ត​ដឹក​កម្ម​ករ​១​គ្រឿង​​បាន​បែក​កង់​រួច​ឈប់​​ នៅ​​លើ​ផ្លូវ​ស្រប​ពេល​នោះ​មាន​រថយន្ត​​កូរ៉េ​មួយ​គ្រឿង​ទៀត​បើក​ស្រប​ទិស​ គ្នា​បាន​​ពី​​ក្រោយ​ពេញ​​ទំហឹង​​ ។ ​ហេតុការណ៍​នេះ​បាន​កើត​​ឡើង​កាល​​​ពី​វេលា​ម៉ោង​​៤​និង​៣០​នាទី​​ទៀប​ភ្លឺ​ ​ថ្ងៃទី​១៨ មីនា ស្ថិត​នៅ​ចំណុច​បង្គោល​​គីឡូ​ម៉ែត្រ​​លេខ​៤១-​៤២ ក្នុង​ភូមិ​តាំង​​ជូង ឃុំ​តាំងជូង ស្រុក​បាទី។

លោក​ចាប ​សុខុម ​នគរបាល​​ចរាចរ​ស្រុក​បាទី​បាន​ឱ្យ​ដឹងថា ​ក្នុង​ករណី​គ្រោះ​ថ្នាក​់​ចរាចរ​ណ៍​​នេះ​​យើង​ស្គាល់​​ឈ្មោះ​ តែអ្នក​​របួស​ម្នាក់​ប៉ុណ្ណោះ​​ ចំណែក​​អ្នក​​ស្លាប់​​ ​និង​របួសឯ​ទៀត​អត់​ស្គាល់​ទេ ​ព្រោះ​​ក្រោយ​ពេល​កើត​ហេតុ​​មាន​​រថយន្ត​​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ ពេទ្យរាជធានី​ភ្នំពេញ។ ​លោក​បន្ត​ថា គ្រោះ​ថ្នាក់​​​នេះកើត​ឡើង​ពេល​រថយ​ន្ត​​​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌​ខៀវ ដឹក​​​កម្ម​​ករ​​ចំនួន​១៦​នាក់​មក​ពី​ខេត្ត​​កំពង់​ស្ពឺ ​ក៏បែក​​កង់​ឈប់​​ចត​​នៅ​លើ​ទ្រូង​​ផ្លូវ​​ក៏ត្រូវ​​រថយន្ត​​​មួយ​គ្រឿង​ ម៉ាក​នីស្សាន់​​ពណ៌​សំបក​ឪឡឹក ជិះ​​គ្នា​៣​នាក់ ​​​​បើក​បោះ​ពួយ​​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិសគ្នា​​​បុក​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ ពេញ​ទំហឹង​​តែម្តង ឯ​អ្នក​បើក​បរ​​រថយន្ត​នីស្សាន់​ក៏​​​​រង​របួស​ធ្ងន់​ដែរ ត្រូវ​បាន​រថយន្ត​ដឹក​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត​តាកែវ ដែល​​ត្រូវគេ​ស្គាល់​ថា ​ឈ្មោះ​លី ចន្នី ​ភេទប្រុស អាយុ​​៣២​ឆ្នាំ រស់​នៅភូមិ​ពោធិ ឃុំ​​​ព្រះ​​បាទ​ជាន់​ជុំ ស្រុក​គិរី​វង់ ។

រថយន្តទាំង​២​គ្រឿង​ត្រូវ​បាន​ស្ទូច​យក​ទៅ​​ដោះ​ស្រាយ​គ្នា​​នៅ​ការិយា​ល័យ​នគរបាល​​ចរា​ចរ​ខេត្ត ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]