អារ៉ាប៊ីសាអ៊ូឌីត៖ Juventus ទើបតែគ្រងតំណែងជាម្ចាស់ពានរង្វាន់ SuperCoppa Italiana ជាលើកទី ៨ កាលពីយប់មិញនេះ។  Cristiano Ronaldo ជាពេជ្ឈឃាតបញ្ចប់ក្តីសង្ឃឹមរបស់ AC Milan ក្នុងការលើកពាននេះជាលើកទី៨ ក្រោយពីបរាជ័យក្រោមថ្វីជើង Juventus ១-០។

គ្រាប់បាល់ដែលកើតឡើងកាលពីយប់មិញនេះ ជាការធ្វើបានសម្រេចយ៉ាងអស្ចារ្យពី Ronaldo នៅនាទី ៦១ បន្ទាប់ពីមានការបញ្ជូនពីមិត្តរួមក្រុម Miralem Pjanic។ មួយគ្រាប់ដោយការតែតបញ្ចូលទីរបស់ Cristiano Ronaldo ល្មមគ្រប់គ្រាន់ឱ្យ Juventus យកឈ្នះ AC Milan ហើយលើកពាន Supercoppa Italiana ជាថ្មីម្តងទៀតនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត។

ការតែតមួយក្បាលរបស់ Ronaldo
Cristiano Ronaldo

ក្រោយបញ្ចប់ការប្រកួតនេះ Ronaldo បាននិយាយថា៖ “វាជាការប្រកួតដ៏លំបាកមួយ ហើយពួកយើងពិបាកលេងក្នុងស្ថានភាពបែបនេះ, ក្រុមរបស់យើងលេងបានល្អ ហើយពិតណាស់ខ្ញុំពិតជាមានភាពរីករាយ ដែលមានគ្រាប់បាល់បញ្ចូលទី ហើយជួយក្លិបឱ្យលើកពានរង្វាន់មួយនេះ”។ 

Ronaldo បានបន្ថែមទៀតថា៖ “វាជាគោលបំណងរបស់ខ្ញុំក្នុងការលើកពានជាមួយ Juventus ហើយខ្ញុំពិតជារីករាយដែលអាចធ្វើវាបានសម្រេច, នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ពួកយើងនឹងព្យាយាមបន្តទៀត ថ្ងៃនេះយើងឈ្នះពាន SuperCoppa ពិតមែន តែពួកយើងនឹងប្រឹងប្រែងដើម្បីឈ្នះពានរង្វាន់ផ្សេងទៀត”៕

សូមទស្សនាវីដេអូគ្រាប់បាល់របស់ Ronaldo នៅខាងក្រោមនេះ៖

Cristiano Ronaldo និងមិត្តរួមក្រុម
Cristiano Ronaldo និងមិត្តរួមក្រុម
Juventus លើកពាន SuperCoppa ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]