ភ្នំពេញ៖ បើទោះបីជាអតីតតារាសម្ដែងស្រី កញ្ញា លី សុគន្ធារី ហៅ បេនី យ៉ាំង ឃ្លាតឆ្ងាយពីសង្គមសិល្បៈក៏ពិតមែន តែមានទស្សនិកជន មិនតិចនោះទេ តែងតែនឹករលឹកពីសមត្ថភាពសម្ដែង និងសម្រស់របស់នាង។

យ៉ាងណាមិញ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ជីវិតរបស់អតីតតារាស្រី កញ្ញា បេនី យ៉ាំង ហាក់ដូចជា មានភាពឡូយឆាយខ្លាំង ជាមួយនឹង ការរស់នៅ និងសម្ភារៈនិយម របស់ល្អៗ ផ្ទះ លុយ ឡាន របស់នាងក្នុងនាពេលបច្ចុប្បន្ននេះទៅវិញ ដែលធ្វើឲ្យបណ្ដាហ្វេន ជាច្រើនតែងតាមដាន ពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។

ជាក់ស្ដែង កាលពីយប់មិញនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហោះរូបភាព របស់ខ្លួន នៅលើបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុក កាលពីអំឡុងឆ្នាំ ២០១២ ធ្វើឲ្យទស្សនិកជន ជាច្រើនមានការភ្ញាក់ផ្អើល ទៅលើសម្រស់របស់នាង។

ដោយត្រឹមតែ ក្នុងរយៈពេលមិនដល់ ៧ឆ្នាំផង តារាសម្ដែង និង ចិត្តធម៌រូបនេះ បានផ្លាស់ប្ដូររូបរាងខ្លួនឯង យ៉ាងឆាប់រហ័ស ធ្វើឲ្យបណ្ដាអ្នកគាំទ្រ ជាច្រើន ស្រឡាំងកាំងតែម្ដង ពេលឃើញបែបនេះ ។

បើយករូបភាពទាំងអស់នោះមក ធ្វើការប្រៀបធៀបគ្នា នៅក្នុងពេលសព្វថ្ងៃនេះវិញ ឃើញថា ដូចជាមានមនុស្សពីរនាក់ ផ្សេងគ្នា ប៉ុន្តែក៏អាចនិយាយបានថា គឺស្រស់ស្អាតម្យ៉ាងមួយបែបផងដែរ៕

កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង ក្នុងឆ្នាំ ២០១២
កញ្ញា បេនី យ៉ាំង ក្នុងឆ្នាំ ២០១២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង