ម៉ាឡេស៊ី៖  បុរសម្នាក់បានវាយក្មេងជំទង់ម្នាក់យ៉ាងដំណំ រហូតដល់បាក់ឆ្អឹងខ្នង នៅទីតាំងហាងហ្គេមមួយកន្លែងក្នុងទីក្រុង Seremban វេលាម៉ោងប្រមាណ១០យប់ ម៉ោងនៅម៉ាឡេស៊ី បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ជនរងគ្រោះ

មូលហេតុដែលជនល្មើសវាយក្មេងជំទង់រងគ្រោះ កើតឡើងបណ្តាលមកពីការលេងហ្គេមរវាងជនរងគ្រោះជាមួយកូនប្រុសរបស់ជនដៃ។ ជនរងគ្រោះបានលេងឈ្នះជាច្រើនលើកច្រើនសា។ ដោយសារចង់ឱ្យកូនខ្លួនឯងសប្បាយចិត្ត ជនល្មើស ក៏សូកលុយជនរងគ្រោះមួយចំនួន ដើម្បីឱ្យគេធ្វើពុតជាលេងចាញ់កូនប្រុសខ្លួន តែជនរងគ្រោះមិនព្រម នៅតែលេងឈ្នះបន្តទៀត។

ជនល្មើសមានការខឹងសម្បាជាខ្លាំង បានប្រើកៅអីវាយ  និងយកជើងទាត់ ជាច្រើនដងធ្វើឱ្យមនុស្សនៅកន្លែងកើតហេតុមានការភ្ញាក់ផ្អើលគ្រប់គ្នា ហើយពួកគេក៏បានចូលទៅជួយឃាត់ដែរ។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីសង្គ្រោះ។ គ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែងនៅលើរាងកាយ ថែមទាំងបាក់ឆ្អឹងជំនី និងបាក់ឆ្អឹងខ្នងទៀតផង។ ខណៈពេលនេះជនរងគ្រោះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ Tuanku Ja'afar នៃប្រទេសម៉ាឡេស៊ី។ ចំណែកជនល្មើស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ជនល្មើស

WARNING: GRAPHIC VIDEO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]