ភ្នំពេញ៖ ត្រឹមចុងឆ្នាំ២០១៨ មហាជនចាប់អារម្មណ៍ឃើញថា សម្រស់របស់តារាចម្រៀងស្រីក្មេងខ្ចីប្រចាំផលិតកម្មហង្សមាស រ៉េត ស៊ូហ្សាណា មានការប្រែប្រួលច្រើនកាន់តែស្រស់ស្អាតជាមុន ប៉ុន្តែគ្រាន់តែចូលឆ្នាំថ្មីឆ្នាំ២០១៩នេះភ្លាម  គឺអាចនិយាយថា សម្រស់តារាស្រីរូបនេះ ក៏កាន់តែស្រស់ស្អាតប្លែកជាឆ្នាំមុនទៅទៀត គួរឲ្យបេតីតែម្តង។

ជាការពិត ដោយតាមរយៈការបង្ហោះរូបថតថ្មីៗ របស់តារាស្រីវ័យ១៨ឆ្នាំរូបនេះ បានធ្វើឲ្យមហាជនស្រឡាំងកាំងមិនស្ទើរនោះឡើយ ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនរបស់នាង សាកសមជានារីស្រស់ស្អាតពេញវ័យ រីឯសម្រស់និងរូបរាងវិញ ក៏កាន់តែប្រែប្រួលមកជាស្រស់ផូរផង់ សាច់សខ្ចី រាងស្រឡូន គួរឲ្យទាក់ទាញផងដែរ។

មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះតារាស្រី រ៉េត ស៊ូហ្សាណា ក៏កំពុងតែជោគជ័យខ្លាំង នៅក្នុងវិថីសិល្បៈ ថែមទាំងកំពុងក្តោបក្តាប់បានស្ពតពាណិជ្ជកម្មធំៗជាច្រើននៅក្នុងដៃ មិនចាញ់តារារៀមច្បងល្បីៗ​ រួមក្រោមទ្រនំតែមួយឡើយ៕

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា