កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តមួយចំនួនធំបានជ្រាបហើយ កាលពីថ្មីៗនេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Blackpink បានប្រារព្ធធ្វើនូវព្រឹត្តិការណ៍ប្រគំ ទេសចរណ៍ទូទាំងពិភពលោករបស់ខ្លួន នៅឯប្រទេសថៃ រយៈពេល៣ថ្ងៃ ដែលមានវត្តមានចូលរួមទស្សនា ពីសំណាក់អ្នកគាំទ្ររាប់ម៉ឺននាក់ ក៏ដូចជាតារាសម្តែងថៃប្រុសស្រីល្បីៗជាច្រើនរូបផងដែរ។

យ៉ាងណាមិញ នាអំឡុងពេលប្រគុំតន្រ្តី ក្រុមស្រីស្រស់ទាំង៤ដួងនេះ ក៏បានធ្វើការជជែកសំណេះសំណាលបង្កើនភាពជិតសិទ្ធ ជាមួយនឹងអ្នកគាំទ្រនៅលើឆាកផងដែរ ដោយសមាជិក៣រូបគឺ Jennie, Jisoo និង Rose បាននិយាយជាភាសាអង់គ្លេសខ្លះ និងនិយាយជាភាសាថៃខ្លះ តាមអ្វីដែលពួកគេរៀនចេះពីអ្នកគ្រូ Lisa ចំណែកឯ Lisa វិញក៏ធ្វើជាអ្នកបកប្រែជាភាសាថៃសម្រាប់សមាជិកក្រុម ក៏ដូចជាអ្នកគាំទ្រផងដែរ។

Blackpink

តួយ៉ាង ពេលកំពុងតែជជែកលេង ស្រាប់តែតារាស្រី Jennie បាននិយាយភាសាថៃមួយឃ្លាថា «ចុះថ្លៃបន្តិចបានទេ?» គ្រាន់តែឮបែបនេះភ្លាម ស្រាប់តែ Lisa បាននឹកឃើញដល់រឿងមួយភ្លែត កាលពីអំឡុងពេលពួកគេដើរលេងផ្សាររាត្រី មុនថ្ងៃប្រគំតន្រ្តីមួយថ្ងៃ។

ដោយក្នុងនោះ Lisa បាននិយាយលាយលំនឹងការលេងទឹកមុខបែបកំប្លែង ប្រាប់ទៅកាន់អ្នកគាំទ្រថា ពួកគេបានទៅដើរលេងនៅផ្សាររាត្រីមួយ ហើយពួកគេក៏ឃើញរបស់ចង់ទិញ ហើយ Lisa ក៏បានតថ្លៃសុំឲ្យអ្នកលក់ចុះថ្លៃបន្តិច ប៉ុន្តែគេអត់ព្រមចុះឲ្យហើយថែមទាំងនិយាយមុខស្មើរថា «ទេ»ទៀត ខណៈនោះLisaក៏បាន​ហៅ​Jennie​ឲ្យជួយ ដោយថា «Jennie Jennie Jennie មកនេះអោយលឿន» ហើយJennieក៏និយាយទៅកាន់អ្នកលក់ថា «ចុះថ្លៃអោយបន្តិចបានទេ?» ជាភាសាថៃជាមួយនឹងការធ្វើសម្លេងយ៉ាង Cute គ្រាន់តែឮបែបនេះ អ្នកលក់ក៏យល់ព្រមចុះថ្លៃឲ្យភ្លាមតែម្តង។

ហើយប្រយោគមួយឃ្លានេះផងដែរ ដែលបង្ហាត់ដោយអ្នកគ្រូ Lisa ផ្ទាល់ ក៏ត្រូវបានសមាជិកកូរ៉េទាំង៣នាក់ បានប្រើប្រាស់តថ្លៃគេជាប្រចាំ រាល់ពេលទិញរបស់របរ ឬរបស់ញុំាផ្សេងៗពេលដើរផ្សារនៅថៃផងដែរ៕ 

Jennie
Lisa
Jennie និង Lisa
Jennie និង Lisa
រូបភាពពេលBlackpink ដើរលេងផ្សាររាត្រីនៅថៃ
រូបភាពពេលBlackpink ដើរលេងផ្សាររាត្រីនៅថៃ
រូបភាពពេលBlackpink ដើរលេងផ្សាររាត្រីនៅថៃ
រូបភាពពេលBlackpink ដើរលេងផ្សាររាត្រីនៅថៃ
Jennie និង Lisa ហើយលេងនៅថៃ
Jennie និង Lisa ដើរលេងផ្សាររាត្រីនៅថៃ
រូបភាពពេលBlackpink ដើរលេងផ្សាររាត្រីនៅថៃ
រូបភាពពេលBlackpink ដើរលេងផ្សាររាត្រីនៅថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]