អាមេរិក៖ នារីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីលួចនាឡិកាម៉ាក Rolex ចំនួន ៥គ្រឿង (៤គ្រឿងលាក់ចូលក្នុងទ្វារមាសរបស់នាង)។ នេះបើយោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

ជនជាប់ចោទនាង Delajurea Brookens

នាង Delajurea Brookens អាយុ ២៩ឆ្នាំ ត្រូវបានចោទប្រកាន់ថាលួចនាឡិកាម៉ាក Rolex ចំនួន ៥គ្រឿងដែលមានតម្លៃសរុបប្រមាណ ១០៨,០០០ ដុល្លារ បន្ទាប់ពីបានជួបលោក Ramon Diaz វ័យ ៤៦ឆ្នាំនៅក្នុងក្លិបកម្សាន្តមួយកន្លែងក្នុងទីក្រុងម៉ៃអាមី។

ខាងសមត្ថកិច្ចបានរាយការណ៍ថា នាង Delajurea បានទៅក្នុងបន្ទប់សណ្ឋាគាររបស់លោក Ramon រួចក៏លួចនាឡិកា Rolex ចំនួន ៥គ្រឿងដាក់ចូលក្នុងកាបូបយួរដៃនាង ហើយក៏រត់គេចខ្លួន។  ភ្លាមៗនោះលោក Ramon ឃើញដូច្នេះក៏រត់តាមនាង ខណៈពេលដែលនាងបម្រុងនឹងហៅតាក់ស៊ីជិះទៅហើយ ស្រាប់តែលោកតាមទាន់ក៏ប្រទាញប្រទង់គ្នា។  បុគ្គលិកសណ្ឋាគារឃើញបែបនេះក៏តេហៅប៉ូលិសភ្លាម។ 

ពេលដែលប៉ូលិសមកដល់ ពួកគេរកឃើញនាឡិកាតែ ១គ្រឿងប៉ុណ្ណោះនៅក្នុងកាបូបយួរដៃរបស់នាង។ ក្រោយមកពួកគេបានចាប់នាងទៅប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការស៊ើបអង្កេត និងពិនិត្យបន្ថែមទៀត។ ក្រោយការត្រួតពិនិត្យរួច ពួកគេបានរកឃើញថា នាឡិកា ៤ គ្រឿងទៀតការពិតគឺលាក់នៅក្នុងទ្វារមាសរបស់នាងសោះ។

នាឡិកា Rolex

បន្ថែមពីនេះ ប៉ូលិសបានរកឃើញថ្នាំញៀននៅក្នុងកាបូបរបស់នាងទៀត។ ដូច្នេះ នាង Delajurea ត្រូវបានចោទប្រកាន់ពីបទឆបោក លួចទ្រព្យសម្បត្តិរបស់អ្នកដទៃ និងមានលាក់គ្រឿងញៀន ហើយត្រូវផ្តន្ទាទោសតាមច្បាប់។

គួររម្លឹកផងដែរ នាង Delajurea ក៏ធ្លាប់មានទោសពីមុនៗមកផងដែរ ពាក់ព័ន្ធទៅនឹងករណីប្រើអំពើហិង្សា និងពេស្សាចារ ហើយថែមទាំងមានសាក់នៅលើដៃរបស់នាងថា «Whore (ស្រីរកស៊ីផ្លូវភេទ)»ទៀត៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]