តៃវ៉ាន់៖  និស្សិតជីវសាស្រ្តតៃវ៉ាន់ម្នាក់ឈ្មោះ Neil Cheng Le មានអាយុ ២៦ឆ្នាំ បានទិញសត្វក្អែបមួយក្បាលមកធ្វើជាសត្វចិញ្ចឹមតាំងពីឆ្នាំ២០១៤។ ឥឡូវនេះសត្វក្អែបបានប្រែរូបរាងទៅជាក្អែបយក្សបាត់ទៅហើយមានប្រវែងដល់ទៅ ៤៣,១៨សង់ទីម៉ែត្រ

និស្សិត Neil Cheng Le និង​សត្វក្អែប
សត្វក្អែបយក្សចិញ្ចឹម

មិនត្រឹមមានទំហំធំទេ សត្វក្អែបញីមួយក្បាលនេះក៏ចេះស្គាល់ និងវារពេញខ្លួនប្រាណម្ចាស់វាដែរ។ គួរបញ្ជាក់ថានិស្សិតដែលជាម្ចាស់សត្វក្អែបនេះតែងតែដាក់ចំណីឆ្មាឲ្យវាស៊ីជារៀងរាល់ថ្ងៃ។

និស្សិតតៃវ៉ានរូបនេះមិនជំរុញឲ្យនរណាម្នាក់ចូលទៅប៉ះសត្វក្អែបចិញ្ចឹមរបស់ខ្លួនទេ ព្រោះវាជាសត្វដែលមានពិស និងគ្រោះថ្នាក់មួយ។

យោងតាមប្រសាសន៍របស់និស្សិត Neil ផ្ទាល់បានឲ្យដឹងថា "វាពិតជាគ្រោះថ្នាក់ និង អាចបង្កឲ្យមានហានិភ័យខ្ពស់ដល់អាយុជីវិតខ្លាំងមែនទែន បើអ្នកចាប់កាន់សត្វដែលផ្ទុកជាតិពិស។ លុះត្រាតែអ្នកធ្លាប់មានបទពិសោធន៍ចាប់កាន់សត្វទាំងអស់នេះពីមុន" 

ជាទូទៅអាវុធសំខាន់របស់សត្វក្អែបគឺជាចង្កូមខាងមុខរបស់វា។ នៅពេលនរណាម្នាក់ត្រូវវាទិច ពួកគេនឹងទទួលរងការឈឺចាប់ពីជាតិពិសយ៉ាងខ្លាំង។ ហើយអាការដែលអាចកើតឡើងពេលវាទិចរួចមានដូចជា ចេញកន្ទួលពងបែកត្រង់កន្លែងទិច ក្អួតចង្អោរ និងគ្រុនក្តៅប្រហែលជា ៤៨ម៉ោងទើបអាចធូរស្រាលឡើងវិញ៕

មានវីដេអូនៅខាងក្រោម៖ 

និស្សិត Neil Cheng Le និង​សត្វក្អែប
និស្សិត Neil Cheng Le និង​សត្វក្អែប
សត្វក្អែបយក្សចិញ្ចឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]