ថៃ៖ ត្រូវបានគេមើលឃើញថា ទំនាក់ទំនងស្នេហារវាងមហាសេដ្ឋីលោក Songkarn និងតារាសម្តែងស្រីល្បីឈ្មោះកញ្ញា Matt Peranee កាន់តែបានបើកបង្ហាញច្បាស់ខ្លាំងឡើងៗ ដូចពាក្យដែលតារាស្រីរូបនេះធ្លាប់បាននិយាយថា នាង និង Songkarn មិនបានលួចលាក់ទាក់ទងគ្នាអ្វីទេ គឺប្រើជីវិតរស់នៅដូចគេឯងធម្មតាៗ។

ជាក់ស្តែងកាលពីដើមខែនេះ កញ្ញា Matt Peranee ក៏បានផុសរូបគូរបស់នាងជាលើកដំបូង ព្រមទាំងបានបញ្ចេញនូវ Caption ចាក់ដោតថា មិនចាំពិបាកលួចថតរូបនាងពីឆ្វេងពីស្តាំទៀតទេ តទៅនេះអាចមកសុំថតរូបគូនាងត្រង់ៗបាន។

ហើយចាប់តាំងពីពេលនោះមកគេក៏បានឃើញអ្នកទាំងពីរបានបណ្តើរគ្នាទៅដើរលេង ឬទៅធ្វើបុណ្យរួមគ្នាជាបន្តបន្ទាប់ដោយមិនខ្វល់ពាក្យរិះគន់ និងកាលពីប៉ុន្មានថ្ងៃមុននេះពួកគេក៏បាននាំគ្នាទៅដើរលេងនៅតំបន់ភ្នំមួយកន្លែង ដែលមានទីតាំងនៅក្នុងខេត្តឈៀងម៉ៃថែមទៀតផង។

ហើយលើកនេះ Songkarn ក៏បានផុសរូបកញ្ញា Matt Peranee នៅលើបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លួន ហើយទោះបីជា មិនបានបង្ហោះរូបឃើញមុខនាងពេញក៏ដោយ ក៏ហ្វេនៗស្គាល់ច្បាស់ថាជានាងដែរ បើមើលទៅតាមសម្លៀកបំពាក់ និងកន្លែងដែលពួកគេទៅលេងរួមគ្នា៕

ទស្សនារូបភាពខាងក្រោម៖  

Matt និង Songkarn
Matt និង Songkarn
Songkarn
Songkarn
Songkarn
Matt
Matt
Matt និង Songkarn
រូប Matt ដែល Songkarn ផុសក្នុង IG
រូប Matt ដែល Songkarn ផុសក្នុង IG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]