អង់គ្លេស៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានចេញមកបញ្ជាក់អំពីស្ថានភាពរបស់ Harry Kane។  Spur បានឱ្យដឹងថាកីឡាករ Harry Kane នឹងត្រូវអវត្តមានពីទីលានយ៉ាងហោចណាស់ ៦សប្តាហ៍ បន្ទាប់ពីរូបគេបានរងរបួសកជើង ក្រោយការប៉ះទង្គិចដែលកើតឡើងនៅជំនួបសប្តាហ៍មុន ដែល Spur បរាជ័យក្រោមថ្វីជើង Man UTD ១-០។

Pogba, Harry Kane , Valancia

ក្លិបបានចេញសេចក្តីប្រកាសពីបញ្ហានេះថា “បន្ទាប់ពីបានតាមដានស្ថានភាពកន្លងមក ក្លិបអាចបញ្ជាក់បានថា កីឡាករ Harry Kane បានជួបប្រទះបញ្ហារបួសសរសៃកជើងខាងឆ្វេង ក្នុងជំនួបកាលពីថ្ងៃអាទិត្យកន្លងទៅ។ Kane នឹងត្រូវតាមដានដោយក្រុមគ្រូពេទ្យរបស់ក្លិបបន្តទៀត ហើយយើងរំពឹងថាស្ថានភាពរបស់គេនឹងបានប្រសើរឡើងវិញ ហើយអាចត្រលប់មកកាន់ទីលានហ្វឹកហាត់ឆាប់ៗនេះ”។

ក្រោយទទួលបរាជ័យក្នុងជំនួបជាមួយ Man UTD បានធ្វើឱ្យ Spur កាន់តែឃ្លាតឆ្ងាយពីក្តីសង្ឃឹមក្នុងការលើកពានរង្វាន់ Premier League រដូវកាលនេះ ខណៈដែលបេក្ខភាពទាំង២ គឺ Man City និង Liverpool កំពុងធ្វើបានយ៉ាងល្អ។ ប៉ុន្តែសម្រាប់អ្វីដែលលោក Pochettino កាន់តែបារម្ភនោះគឺ ការបាត់បង់ Harry Kane ដែលជាកម្លាំងសំខាន់របស់ក្លិប ស្របពេលដែល Hong Min Son ត្រូវមានភារកិច្ចជួយកូរ៉េខាងត្បូងក្នុងពានរង្វាន់ទ្វីបអាស៊ីទៀត ដែលធ្វើឱ្យក្លិបជួបការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងតំបន់ប្រយុទ្ធ។

Paul Pogba និង Harry Kane

គួរបញ្ជាក់ថា ក្នុងរដូវកាលនេះ Harry Kane រកគ្រាប់បាល់សរុបបាន ២០គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៣១ដងជាមួយ Spur ហើយក៏ជាបេក្ខភាព Top Scorer នាពេលបច្ចុប្បន្នផងដែរ ដោយមានគ្រាប់បាល់សរុប ១៤គ្រាប់ស្មើគ្នាជាមួយកីឡាករ Aubameyang របស់ Arsenal៕

Harry Kane ពេលរងរបួស
គ្រូពេទ្យរបស់ Spur ពិនិត្យស្ថានភាព Harry Kane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]