ភ្នំពេញ៖ រំលឹកទៅដល់ឈ្មោះលោកជំទាវ ស្រីតូច ចំណាន ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបច្បាស់ហើយថា លោកជំទាវគឺជាមនុស្សល្អ ទន់ភ្លន់ និងមានមនុស្សជាច្រើនគោរព ស្រលាញ់ដល់លោកយ៉ាងខ្លាំង ព្រោះតែទឹកចិត្តល្អតែងជួយដល់អ្នកក្រីក្រីជាច្រើន។

តែបើនិយាយពីរឿងសុភមង្គលនៅក្នុងគ្រួសារវិញ ក៏លោកជំទាវទទួលបាននូវភាពកក់ក្តៅ ក្រោមការមើលថែពីស្វាមីបានយ៉ាងល្អ ទោះបីជាបច្ចុប្បន្នលោកជំទាវមានកូនៗរួចមកហើយ។ មិនត្រឹមតែប៉ុណ្ណោះក៏មានមហាជនជាច្រើន ក៏តែងតែសរសើរ និងនិយាយពីជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះ ជាច្រើនផងដែរ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោកជំទាវក៏បានបង្ហាញនូវរូបភាពជាច្រើនសន្លឹក ដែលបានបញ្ជាក់ ពីសេចក្តីសុខនៅក្នុងគ្រួសារ ដែលមានស្វាមីបាំងឆត្រឲ្យ ធ្វើដំណើរដើរជាមួយគ្នា មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅយ៉ាងខ្លាំងតែម្តង។

សកម្មភាពមួយនេះបានធ្វើឲ្យមហាជនជាច្រើន ពិតជារំភើប និងសប្បាយចិត្តជំនួសលោកជំទាវ ដែលមានស្វាមីល្អតាមថែរក្សា និងមានក្តីសុខយ៉ាងខ្លាំងនៅពេលរស់នៅជាមួយគ្នាយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានមហាជនជាច្រើន បានជូនពរដល់លោកជំទាវ និងគ្រួសារផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

លោកជំទាវ ស្រីតូច ចំណាន
លោកជំទាវ ស្រីតូច ចំណាន
លោកជំទាវ ស្រីតូច ចំណាន
លោកជំទាវ ស្រីតូច ចំណាន
លោកជំទាវ ស្រីតូច ចំណាន
លោកជំទាវ ស្រីតូច ចំណាន និងស្វាមី
លោកជំទាវ ស្រីតូច ចំណាន និងស្វាមី
លោកជំទាវ ស្រីតូច ចំណាន និងស្វាមី
លោកជំទាវ ស្រីតូច ចំណាន និងស្វាមី
លោកជំទាវ ស្រីតូច ចំណាន និងស្វាមី
លោកជំទាវ ស្រីតូច ចំណាន និងស្វាមី
លោកជំទាវ ស្រីតូច ចំណាន និងស្វាមី
លោកជំទាវ ស្រីតូច ចំណាន និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]