ភ្នំពេញ៖ ពិតជាដូចពាក្យចាស់ពោលថា «រលកក្រោយ ច្រានរលកមុខ» មែន ជាក់ស្តែងកុមារាពីររូប ដែលជាតួសម្តែងសំខាន់ក្នុងរឿង «និស្ស័យបងប្អូន» បានខិតខំប្រឹងប្រែងសម្តែងបានយ៉ាងល្អ បើទោះបីជាពួកគេនៅក្មេងក្តី។ 

ជាក់ស្តែងកាលពីពេលថ្មីៗនេះភីអិនអិនបានបង្ហាញវីដេអូ ដែលពួកគេទាំងពីរនាក់បានសម្តែងរួមគ្នាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ឃើញហើយមិនសរសើរមិនបាន។

រឿង «និស្ស័យបងប្អូន»

កុមារាទាំងពីរនាក់ ម្នាក់ឈ្មោះ រ៉ាយុទ្ធ ក្នុងរឿងឈ្មោះ ថារ៉ូ (ជាប្អូន) ចំណែកម្នាក់ទៀតឈ្មោះ ទ្រី ឃីម ក្នុងរឿងឈ្មោះ ថារិទ្ធ (ជាបង) ពួកគេទាំងពីរនាក់នេះត្បិតតែនៅក្មេង និងមិនធ្លាប់សម្តែងក៏ពិតមែន ប៉ុន្តែបានធ្វើឱ្យតារាសម្តែងជើងចាស់ រួមនឹងអ្នកដឹកនាំរឿងមានការកោតសរសើរពីសមត្ថភាពសម្តែងរបស់ប្អូនទាំងពីរ។

រឿង «និស្ស័យបងប្អូន» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៧:៥០នាទី រៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន បន្ទាប់ពីរឿង «សមុទ្រទឹកភ្នែក»

រឿង «និស្ស័យបងប្អូន»
រឿង «និស្ស័យបងប្អូន»
រឿង «និស្ស័យបងប្អូន»

តោះចង់ដឹងថា តើកុមារាទាំងពីរនាក់សម្តែងល្អប៉ុណ្ណាទស្សនាឈុតខ្លីខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]