វៀតណាម៖ ស្រ្តីវៀតណាមអាយុ ៦៣ឆ្នាំម្នាក់ បានទៅមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ ព្រោះគាត់មានអាការឈឺបំពង់ក។  បន្ទាប់ពីការធ្វើតេស្តស្កេនរួចបានបង្ហាញថា គាត់មានដុំពកនៅក្នុងបំពង់កដូច្នេះត្រូវធ្វើការវះកាត់ជាបន្ទាន់។

គ្រូពេទ្យមិនបានរកឃើញដុំពកនៅក្នុងបំពង់កទេ តែបែរជាឃើញសត្វឈ្លើងដ៏វែងមួយក្បាលទៅវិញ។ គ្រូពេទ្យបានយកវាចេញហើយវានៅរស់រវើកទៀតពិតជាគួរឱ្យខ្លាចញញើតពិតមែន។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលសត្វឈ្លើងនេះនៅក្នុងបំពង់ករបស់ស្ត្រីចំណាស់រូបនេះ ទំនងជាពេលកំពុងងូតទឹកជ្រោះវាបានចូលក្នុងមាត់របស់នាងដោយមិនដឹងខ្លួន (តាំងតែពីពេលវានៅតូច) ។

ពេលនេះគាត់កំពុងសម្រាកនៅមន្ទីរពេទ្យ ហើយក៏សង្ឃឹមថានឹងបានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះទៅចុះ។

គួរឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលមានករណីបែបនេះកើតឡើងនៅក្នុងប្រទេសវៀតណាម តួយ៉ាងកាលពីឆ្នាំ ២០១២ ក៏មានករណីដូចគ្នានេះដែរកើតឡើងចំពោះកសិករម្នាក់ត្រូវបានគ្រូពេទ្យជួយយកសត្វឈ្លើងប្រវែង ៩សង់ទីម៉ែត្រចេញពីបំពង់កដូចគ្នាដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

គ្រូពេទ្យកំពុងយកសត្វឈ្លើងចេញពីបំពង់កអ្នកជំងឺ

WARNING: THIS VIDEO MAY UPSET YOU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]