យោងតាមប្រភពព័ត៌មានពីគេហទំព័រ ដេលីមេល បានឲ្យដឹងថា មានហេតុការណ៍ដ៏រន្ធត់ តក់ស្លុតមួយ បានកើតឡើងនៅប្រទេស ប៊ុលហ្គារី ដោយសារ តែមានឃាតករ បានព្យាយាមសម្លាប់ អ្នកនយោបាយម្នាក់ ក្នុងពេលដែលគាត់ កំពុងថ្លែងសុន្ទរកថា។

ក្នុងពេលដែលគាត់ កំពុងនិយាយទៅកាន់ មនុស្សជាច្រើននោះ ស្រាប់តែមានបុរសម្នាក់ បានស្ទុះយ៉ាងលឿនឡើងទៅកាន់ វេទិកា ហើយដកកាំភ្លើងតំរង់បំរុងនឹងបាញ់ទៅហើយនោះ តែសំណាងល្អ ដែលជនរងគ្រោះ តាំងស្មារតីបាន ហើយយកដៃគាស កាំភ្លើងនោះចេញទាន់ពេលវេលា មុនពេលមានកងអង្គរក្ស ចូលចាប់ឃាតករបាន។

យ៉ាងណាមិញ មនុស្សនៅទីនោះ មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះឃាតកររូបនោះ ហើយក៏បានព្រួតគ្នា វាយដំម្នាក់មួយដៃ ម្នាក់មួយជើង យ៉ាងចាស់ដៃ តែឃាតករ ត្រូវបានការពារផងដែរ និង ត្រូវបានបញ្ជូនចាកចេញពីនោះបាត់ទៅ។

នេះជាការធ្វេសប្រហែសមួយដែលមិនគួរអោយកើតមានឡើយ តើប្រិយមិត្តយល់យ៉ាងណាដែរ?






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]