អង់គ្លេស៖ ក្លិបបាល់ទាត់ Chelsea បានឱ្យដឹងថា បើសិន Real Madrid ចង់បាន Eden Hazard មែននោះ ក្លិបមិនទាន់ចរចាអ្វីឡើយក្រៅពីការដាក់កញ្ចប់ ១០០លានផោនជាមុនសិន។ 

Eden Hazard នៅសល់កុងត្រាចំនួន ១៨ខែទៀតជាមួយតោខៀវ ហើយបច្ចុប្បន្ននេះ កីឡាករ Hazard ផ្ទាល់មិនទាន់គិតគូរពីការពន្យាកុងត្រានៅឡើយទេ។  ចំពោះក្លិបយក្សសវិញ កំពុងព្យាយាមនាំយកកីឡាករររូបនេះមកចូលរួម ដើម្បីបំពេញចំណុចខ្វះខាតផ្នែកប្រយុទ្ធរបស់ក្លិប ក្នុងការប្រជែងពានរង្វាន់ផ្សេងៗ។

កីឡាករ Eden Hazard

បើយោងតាម The Telegraph បានឱ្យដឹងថា Chelsea បានត្រៀមលក្ខណៈអនុញ្ញាតរួចជាស្រេច បើសិនជា Hazard ខ្លួនឯងផ្ទាល់ស្នើចង់ចាកចេញទោកាន់ Real Madrid មែននោះ។ ប៉ុន្តែតោខៀវ Chelsea បានបញ្ជាក់ថា ក្លិបនឹងមិនព្រមឱ្យ Hazard ចាកចេញទៅក្នុងតម្លៃតិចជាង ១០០លានផោនឡើយ។  Hazard ជឿជាក់ថា Real Madrid នឹងធ្វើការនាំយករូបគេទៅទឹកដីអេស្ប៉ាញ  ខណៈដែល Hazard ផ្ទាល់បានបដិសេធការបន្តកុងត្រាថ្មីជាមួយ Chelsea ពីរដងរួចមកហើយ។ 

គួរបញ្ជាក់ថា Chelsea ទើបតែធ្វើការនាំយក Pulisic ពី Dortmound មកក្នុងតម្លៃ ៥៨លានផោនកាលពីពេលថ្មីៗនេះ  ហើយ Chelsea ជឿថាតម្លៃខ្លួនរបស់ Hazard អាចមានតម្លៃគុណនឹង២ បើសិនជាមានក្លិបផ្សេងចាប់អារម្មណ៍រូបគេ។

ប៉ុន្តែសម្រាប់អ្វីដែលជាបញ្ហានោះគឺ Real Madrid អាចនឹងរារែកចំពោះតម្លៃនេះ ប៉ុន្តែគេជឿថា Real Madrid នឹងយកកីឡាករ Kovacic មកចរចាដើម្បីឱ្យការផ្ទេរ Hazard មកកាន់ Real Madrid អាចកើតឡើងបាន៕

កីឡាករ Eden Hazard
កីឡាករ Mateo Kovacic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]