អ្នកដឹងទេធ្មេញចាប់ផ្តើមឈឺស្ទមៗមិនបាត់ ឬ ប៉ះទឹកក្តៅឬត្រជាក់ មានភាពស្រៀវខ្លាំង អាចជារោគសញ្ញានៃការរលាកសរសៃធ្មេញ ដែលអាចបណ្តាលមកពីកត្តាជាច្រើនដូចជា បញ្ហាពុកធ្មេញ ការរងកម្លាំងទង្គិចនឹងធ្មេញខ្លាំង ធ្មេញប្រេះ ឬមកពីកម្តៅផ្លែឆាបធ្មេញក្តៅខ្លាំងបណ្តាលឲ្យសរសៃធ្មេញងាប់។

ជាលទ្ធផលទន្តបណ្ឌិតនឹងប្រើប្រាស់វិធីសាស្ត្រយកសរសៃធ្មេញ (សរសៃណឺរ៉ូន និង សរសៃឈាម) ដែលងាប់រលួយយកចេញឲ្យអស់។ (គេនិយមហៅសាមញ្ញថា Root Canal)។ បន្ទាប់មកគេប្រើប្រាស់សារធាតុថ្នាំដាក់បញ្ចូលតាមរន្ធសរសៃធ្មេញ ដែលគេបានលាងសម្អាតយកអស់នោះ។

ទោះបីជាយ៉ាងណាវីធីសាស្ត្រនេះនឹងអាចចំណាយពេលវេលាច្រើន យោងទៅតាមអាការជំងឺធ្មេញ ហើយវានឹងពុំអាចទទួលបានសារធាតុចិញ្ចឹមទៀតឡើយប្រៀបដូចជាធ្មេញងាប់អីចឹង។

ការសិក្សាថ្មីៗក្នុងបំពង់តេស្តនៅមន្ទីរពិសោធន៍ បានសាកល្បងជោគជ័យការប្រើប្រាស់កោសិកាដើមហៅ Stem Cell ដើម្បីផលិតជាលិកាថ្មីនៃធ្មេញឡើងវិញបើទោះបីជាសរសៃធ្មេញត្រូវបានដកចេញក្តី។

អ្វីគួរកត់សម្គាល់ខ្លាំងនោះគឺថាកោសិកាដើមអាចបង្កើតឡើងវិញនូវកោសិកាសរសៃ និងកោសិការឹងព័ទ្ធជុំវិញសរសៃនោះ ស្ទើរតែដូចទៅនឹងធ្មេញធម្មជាតិ។

នេះសរបញ្ជាក់ឲ្យឃើញថា ធ្មេញដែលងាប់យកសរសៃនឹងអាចបណ្តុះឡើងវិញជាមួយនឹងសរសៃណឺរ៉ូននិងសរសៃឈាម ដើម្បីចិញ្ចឹមធ្មេញនោះជាមួយនឹងសារធាតុចិញ្ចឹម ហើយធ្មេញមានសភាពដូចធ្មេញល្អធម្មជាតិវិញ។

បើទោះបីជារបកគំហើញនេះទើបតែថ្មីៗហើយពុំទាន់មានតេស្តសាកល្បងទៅលើមនុស្សផ្ទាល់ក្តី ប៉ុន្តែវាជាក្តីសង្ឃឹមនិងមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវបន្តទៀតទាក់ទងនឹងការប្រើប្រាស់កោសិកាដើម Stem Cell ក្នុងការបណ្តះនៃជាលិកាធ្មេញដែលខូចខាតឲ្យរស់ឡើងវិញ។ មិនយូរទេត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ វិធីសាស្រ្តបណ្តុះជាលិកាធ្មេញនឹងមាននៅតាមមន្ទីរពេទ្យធ្មេញ ឬ គ្លីនិកធ្មេញទូទាំងពិភពលោក៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]