បន្លែជាប្រភេទអាហារផ្ទុះដោយសារធាតុចិញ្ចឹមយ៉ាងសំបូរបែប ដែលយើងត្រូវការមិនអាចខ្វះបានឡើយ ដើម្បីប្រើប្រាស់សម្រាប់សាងសង់ ការពារ និងទ្រទ្រង់ នៃរាងកាយ។

ទំពាំងបារាំងក៏ជាប្រភេទបន្លែដែលល្អខ្លាំងសម្រាប់សុខភាពរាងកាយផងដែរ។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពមួយចំនួន ទទួលបានពីការហូបផ្លែទំពាំងបារាំង៖

១. ប្រឆាំងជំងឺមហារីក

ទំពាំងបារាំងត្រូវបានគេស្រាវជ្រាវរកឃើញថា សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុប្រឆាំងជាតិពុលផ្សេងៗ ដែលសារធាតុទាំងពីរប្រភេទនេះ បានដើរតួនាទីយ៉ាងសំខាន់ប្រឆាំងនឹងការវិវឌ្ឍន៍នៃកោសិកាមហារីក។

២. ផ្សះមុខរបួស

សារធាតុពិសេសមួយចំនួនរបស់ទំពាំងបារាំង បានជួយជំរុញដល់ការផលិតសារធាតុកូឡេសែននៃរាងកាយ ដែលបានដើរតួនាទីយ៉ាងសំខាន់ដល់ការបង្កើនល្បឿនផ្សះមុខរបួស។

៣. ត្រួតពិនិត្យអរម៉ូនអាំងស៊ុយលីន

ទំពាំងបារាំងត្រូវបានគេរកឃើញថាបានចូលរួមចំណែកភ្ញោចដល់ការផលិតបន្ថែមនៃអរម៉ូនអាំងស៊ុយលីន ដែលជាអរម៉ូនដ៏សំខាន់ខ្លាំងមានតួនាទីស្រូបយកជាតិស្ករពីឈាមចូលក្នុងកោសិកា។ ជាលទ្ធផលវាបានជួយរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតា និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។

រូបតំណាង

៤. ជាប្រភពនៃវីតាមីនK

លោកអ្នកអាចបំពេញតម្រូវការនៃវីតាមីនKប្រចាំថ្ងៃ រហូតដល់៧០ភាគរយដោយគ្រាន់តែទទួលទានទំពាំងបារាំង។

វីតាមីនK ជាសារធាតុចិញ្ចឹមដ៏សំខាន់ថែទាំសុខភាពឆ្អឹង ដូចជាធ្វើឲ្យឆ្អឹងរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។

ក្រៅពីនេះវីតាមីនK បានដើរតួនាទីផលិតសារធាតុធ្វើឲ្យឈាមកក។ បើគ្មានវីតាមីនKទេ ផ្លាកែតនឹងធ្លាក់ចុះ ហើយឈាមក៏ពុំងាយឈប់ហូរដែរ ប្រសិនជាមានមុខរបួសនៅផ្នែកខាងក្នុងឬខាងក្រៅនៃរាងកាយ។

៥. ជាប្រភពនៃសារធាតុសរសៃ

សារធាតុសរសៃដ៏សំបូរបែបទទួលបានពីទំពាំងបារាំង ក៏បានដើរតួនាទីយ៉ាងសំខាន់ត្រួតពិនិត្យនិងពង្រឹងសុខភាពនៃប្រព័ន្ធរំលាយអាហារ។

ការទទួលទានអាហារសំបូរជាតិសរសៃច្រើនដូចជាទំពាំងបារាំង ប្រៀបដូចជាឱសថធម្មជាតិដោះស្រាយបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។

៦. ជាប្រភពនៃវីតាមីនA

ទំពាំងបារាំងក៏បានផ្តល់ឲ្យនូវវីតាមីនA ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ខ្លាំងក្នុងការរក្សាសុខភាពភ្នែកឲ្យនៅល្អ និងប្រឆាំងការវិវឌ្ឍន៍នៃជំងឺភ្នែកទៀតផង។

៧. សំបូរជាតិដែក

សារធាតុដែកជាតម្រូវការយ៉ាងចាំបាច់នៃរាងកាយ ជាពិសេសគ្រាប់ឈាមក្រហម។ បើគ្មានម៉ូលេគុលដែកទេ គ្រាប់ឈាមក្រហមយើងក៏មិនអាចបំពេញតួនាទីធម្មតារបស់វាក្នុងការដឹកនាំនិងផ្លាស់ប្តូរនៃឧស្ម័នរវាងកោសិកានិងបរិស្ថានខាងក្រៅបានដែរ។

លោកអ្នកនឹងអាចបំពេញតម្រូវការនៃជាតិដែកប្រចាំថ្ងៃរហូតដល់១៦%ដោយគ្រាន់តែទទួលទានទំពាំងបារាំង៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]