រុស្ស៊ី៖ ស្ត្រីជនជាតិរុស្ស៊ីម្នាក់ បានឲ្យស្រាទៅទារកដែលជាកូនប្រុសរបស់នាងផឹក ដើម្បីឲ្យវាគេងលក់ អាងនាងបានចេញទៅជប់លៀង។  ប៉ុន្តែឥឡូវនេះស្ត្រីជាម្តាយ ត្រូវបានសមត្ថកិច្ចប្រទេសរុស្ស៊ីធ្វើការស៊ើបអង្កេតបន្ថែម បន្ទាប់ពីកូនប្រុសនាងបានស្លាប់បាត់បង់ជីវិតដោយសារការផឹកស្រា។

ទារក Zakhar

យោងតាមសារព័ត៌មាន Dailymail ចេញផ្សាយ    ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ បានឲ្យដឹងថា ស្ត្រីជាម្តាយមានឈ្មោះថា Nadezhada Yarych។  នាងចង់ចេញទៅជប់លៀងសប្បាយជាមួយមិត្តភក្តិដទៃអំឡុងពេលវិស្សមកាលហើយក៏មិនចង់ឭសម្លេចយំរំខានរបស់កូននាង ទើបធ្វើឲ្យស្ត្រីជាម្តាយម្នាក់នេះសម្រេចចិត្តចាក់ស្រា Vodka ឲ្យកូនប្រុសនាងផឹកដើម្បីឲ្យវាងងុយគេង។

តែទង្វើដែលនាងបានប្រព្រឹត្តិ  បានក្លាយទៅជាវិប្បដិសារីមួយបាត់ទៅហើយ បន្ទាប់ពីកូនប្រុសតូចរបស់នាងបានស្លាប់បាត់បង់ជីវិតដោយសារស្រាដែលនាងដាក់ឲ្យផឹកនោះ។ គួរបញ្ជាក់ថា ទារកដែលជាកូនប្រុសរបស់ស្ត្រីនេះមានឈ្មោះថា Zakhar មានអាយុទើប ៨ខែប៉ុណ្ណោះ។ 

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ ទារក Zakhar បានឈឺខ្លាំងហើយស្ត្រីជាម្តាយក៏បាននាំកូននាងទៅមន្ទីរពេទ្យដែរ។

ស្ត្រីជាម្តាយ Nadezhada Yarych

ពេលលោកគ្រូពេទ្យពិនិត្យមើលអាការជំងឺរួច  គាត់បានរកឃើញថាទារក Zakhar បានឆ្លងមេរោគវីរុស។លោកបានស្នើឲ្យស្ត្រីជាម្តាយយកកូនប្រុសនាងមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែនាងបានប្រកែកដោយនិយាយថា "នាងនឹងមើលថែកូននាងនៅផ្ទះវិញ"។ នាងយកកូនមកពេទ្យជាញឹកញាប់។ ប៉ុន្តែនាងតែងតែប្រកែកជាមួយគ្រូពេទ្យរាល់ពេលដែលពួកគេសុំឲ្យនាងយកកូនទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសរុស្ស៊ី​  មូលហេតុដែលស្ត្រីជនជាតិរុស្ស៊ីម្នាក់នេះមិនបានឲ្យកូននាងទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យព្រោះនាងចង់ទុកពេលវិស្សមកាលរបស់នាងជប់លៀងលំហែកាយជាមួយមិត្តភក្តិ ដោយមិនចង់ទៅមើលកូននៅមន្ទីរពេទ្យឡើយ។

គួរបញ្ជាក់ថា ទារក Zakhar បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី៥ ខែមករា កន្លងទៅដោយសារការឆ្លងមេរោគវីរុស។

ឥឡូវនេះអាជ្ញាធរក្នុងតំបន់បាននិងកំពុងធ្វើការស៊ើបអង្កេតលើករណីនេះបន្ថែម។ មិនតែប៉ុណ្ណោះពួកគេបានសង្ស័យថា បុរសឈ្មោះ Mikhail Yarych ដែលជាប្តីទី២និងជាឪពុកចុងរបស់ទារកផងនោះ មានជាប់ពាក់ព័ន្ធក្នុងករណីនេះដែរ។ ដោយសាររូបលោកបានដឹងពីទង្វើរបស់ប្រពន្ធធ្វើកន្លងមកដែរ ប៉ុន្តែលោកមិនធ្វើអ្វីមួយជួយកូនប្រុសឡើយ៕

ទារក Zakhar
ស្ត្រីជាម្តាយ
ឪពុកចុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]