យោងតាមប្រភពព័ត៌មានពីគេហទំព័រ អូឌីធីសេនត្រល បានឲ្យដឹងថា និស្សិតឥណ្ឌាម្នាក់ បានបង្កើតនូវនាឡិកា រោទ៍សម្លេង អស្ចារ្យមួយប្រភេទ អាចឆក់ម្ចាស់របស់ខ្លួន ដែលមិនព្រម ងើបពីដំណេកទេនោះ។

និស្សិតរូបនេះមានឈ្មោះ Sankalp Sinha អាយុ ១៩ឆ្នាំ បាននឹកឃើញនូវគំនិត ឆ្នៃប្រឌិតដ៏អស្ចារ្យមួយ ក្នុងការ បង្កើតនាឡិការោទ៍ អគ្គិសនី ក្រោយពីគាត់ ជួបនូវបញ្ហា នៃការងើបយឺតជារៀងរាល់ព្រឹក ដែលនាំអោយគាត់ មិនអាចទៅរៀនបានទាល់ពេលវេលា។ គាត់មាន ទំលាប់អាក្រក់មួយ ដោយរាល់ពេលដែលម៉ោងរោទ៍ គឺគាត់តែងតែចុង ពន្យា (snooze) ដើម្បីអាចបានគេងបន្តទៀត ដូច្នេះហើយទើបបានជាគាត់ ត្រូវរកដំណោះស្រាយបែបនេះ មកបង្ខំអោយខ្លួនឯងអាចងើបចេញពីគ្រែគេងបាន។

នាឡិការោទ៍មួយនេះ គឺរាល់ពេលដែលអ្នក ចុចប៊ូតុង ពន្យាម៉ោងរោទ៍ (Snooze) គឺវានឹងឆក់ភ្លាម តែកំលាំងអគ្គិសនីនេះ មិនមានគ្រោះថ្នាក់អ្វីឡើយ ដោយវាគ្រាន់តែឆក់ អោយម្ចាស់នោះ ល្មមនឹងស្វាងពីដំណេកតែប៉ុណ្ណោះ។ នាឡិកានេះ មានឈ្មោះថា Good Morning Sing N Shock កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ ឧស្សាហករជាច្រើន ដែលកំពុងស្ថិតក្នុងការចរចារនៅឡើយ ហើយវាត្រូវបានគេរំពឹងថា នឹងមានតម្លៃរាយ ចំនួន ១០០ដុល្លារអាមេរិក ក្នុងមួយគ្រឿង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]