អង់គ្លេស៖ អ្នកចាំទីសញ្ជាតិអេស្ប៉ាញ David De Gea បានឱ្យដឹងថា រូបគេកំពុងចរចាជាមួយក្លិបបិសាចក្រហម អំពីអនាគតវែងឆ្ងាយបន្តទៀត ប៉ុន្តែទាមទារឱ្យមានការគិតគូរប្រាក់ឈ្នួលរបស់គេបន្ថែម មុននឹងឈានទៅដល់ការចុះកុងត្រាថ្មី។ David De Gea ទើបតែធ្វើបានយ៉ាងល្អ កាលពីជំនួបជាមួយ Spur ដោយរារាំងការស៊ុត ១១លើក និងនាំ ៣ពិន្ទុយ៉ាងសំខាន់ជូន Man UTD។

កីឡាករ David De Gea

ចំពោះបញ្ហាអំពីការចុះកិច្ចសន្យាថ្មីវិញ កីឡាករ David De Gea ទាមទារប្រាក់ថ្លៃពលកម្មរហូតដល់ ៣០០,០០០ផោនក្នុងមួយសប្តាហ៍ បូករួមនឹងប្រាក់រង្វាន់ផ្សេងៗទៀតផងដែរ  ខណៈដែលបច្ចុប្បន្ននេះ De Gea ទទួលបាន ២២០,០០០ផោនក្នុងមួយសប្តាហ៍ពីបិសាចក្រហម Man UTD។  ដំណើរការចរចារវាងក្លិប និងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះកំពុងបន្តទៅមុខ ប៉ុន្តែនៅមិនទាន់មានការឯកភាពពីភាគីណាមួយនៅឡើយទេ។

ដោយឡែកសម្រាប់មិត្តរួមក្រុម កីឡាករ Jesse Lingard បាននិយាយថា៖ “ពួកយើងចង់ឱ្យគេ (De Gea) នៅបន្តជាមួយពួកយើង, De Gea គឺជាអ្នកចាំទីល្អបំផុតលើលោក”។ ងាកមកលោក Emilio Alvarez ដែលជាគ្រូបង្វឹកអ្នកចាំទីរបស់ Man UTD បាននិយាយថា៖ “សមត្ថភាពរបស់ De gea នឹងមានការរីកចម្រើនបន្ថែមទៀត គេមិនទាន់ដល់ចំណុចកំពូលត្រឹមប៉ុណ្ណឹងនៅឡើយទេ”។

លោក Emilio Alvarez និងកីឡាករ David De Gea

ចំពោះកុងត្រារបស់ De Gea និងបញ្ចប់នៅឆ្នាំ ២០២០ ខណៈដែលកីឡាករ Ander Herrera ក៏នឹងបញ្ចប់ត្រឹមឆ្នាំ ២០២០ ដូចគ្នា ប៉ុន្តែគេជឿថា Herrera នឹងបន្តកុងត្រាថ្មីជាមួយ Man UTD ហើយ David De Gea ក៏នឹងបន្តដូចគ្នា បើសិនជាការចរចាខាងលើបានសម្រេចពិតប្រាកដមែន៕

កីឡាករ David De Gea និង Jesse Lingard
កីឡាករ David De Gea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]